ជីវិតកម្សាន្ដ
ម្តាយតារាស្រីម្នាក់ វ័យជាង ៥០ ឆ្នាំ ដឹកដៃកូនកម្លោះជាង ៣០ ឆ្នាំ ចូលរោងការ
ពិតជារឿងដ៏គួរឲ្យចាប់អារម្មណ៍ថ្មីមួយទៀតហើយ ម្តាយតារាសម្តែងស្រី អេមី ដែលមានវ័យប្រមាណ ៥៥ ឆ្នាំទៅហើយនោះ បានសម្រេចដឹកដៃជាមួយកូនកម្លោះវ័យ ៣៦ ឆ្នាំចូលរោងការផ្អើលអ្នកសិល្បៈនិងអ្នកភូមិ។

ប្រភពបានបង្ហើបថា ម្តាយរបស់តារាស្រីកញ្ញា អេមី ដែលគ្រងឈុតកូនក្រមុំ គឺមានឈ្មោះ ឡុង សោភ័ណ្ឌ អាយុ ៥៥ ឆ្នាំ ជាស្ត្រីមេម៉ាយច្រើនឆ្នាំ មានកូន ២ នាក់ប្រុស ១។ ចំណែកខាងប្រុសជាកម្លោះឈ្មោះ ញឹក រដ្ឋា អាយុ ៣៦ ឆ្នាំមុខរបរលក់ខ្សាច់នៅខេត្ត។


ប្រភពបានបន្តថាជាការពិតកញ្ញា អេមី ពេលនេះបានសម្រេចរឿងមួយដែលនាងចង់បាននឹងត្រូវតែធ្វើឲ្យបាននោះ គឺតាមរយៈការរៀបចំពិធីមង្គលការយ៉ាងអធិកអធម និងសប្បាយរីករាយឲ្យអ្នកម្តាយមេម៉ាយច្រើនឆ្នាំ។ ពិធីមង្គលការនេះ បានធ្វើឡើងកាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២២ ម្សិលមិញ។

ដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់តារាស្រីកញ្ញា អេមី ដែលមានឈ្មោះថា Ami Adama ក៏បង្ហោះរូបភាពនៃមង្គលការអមដោយសំណេរខ្លីថា ថ្ងៃនេះការម្តាយរបស់ខ្ញុំគឺជាថ្ងៃលាភជ័យកូនជូនពរម្តាយស្រលាញ់គ្នាដល់ចាស់កោងខ្នង។ បើតាមការបញ្ជាក់ពីកញ្ញា អេមី ដែលបានជះលុយក្បែរម៉ឺនដុល្លារចាត់ចែងមង្គលការអ្នកមានគុណ ដើម្បីបំពេញសេចក្តីសុខឲ្យគាត់បានប្រាប់ថា បំណងនាងចង់ឲ្យអ្នកមានគុណមានសេចក្តីសុខ គាត់ពេញចិត្តគ្នាហើយមិនអាចពន្យារពេលបានទៀតទេ ត្រូវតែចាត់ចែងឲ្យហើយ។ ៥ ឆ្នាំហើយដែលស្គាល់គ្នា ហើយនៅតែអឹមអៀនទើបនាងសម្រេច ចិត្តចាប់ដៃគ្នាក្រោមចំណងផ្កាស្លាតែម្តង៕




អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


