វប្បធម៌ ជំនឿ
ទិវានៃក្ដីស្រឡាញ់ រើសរុក្ខជាតិ ៤នេះ ជូនមនុស្សពិសេស នឹងផ្ដល់សំណាងដល់ពួកគេ
ចំពោះប្រិយមិត្ត ដែលមានជំនឿលើហុងស៊ុយ ហើយកំពុងស្វែងរកជំនួយខាងអរូបិយ ដើម្បីបង្កើនភាពទាក់ទាញនៃស្នេហាឱ្យផ្អែមល្ហែម ថ្ងៃនេះ កម្ពុជាថ្មី មានរុក្ខជាតិល្អៗ ៤ ប្រភេទ សូមណែនាំជូន ព្រោះគេជឿថា រុក្ខជាតិទាំងនេះអាចជួយរឹតចំណងស្នេហា និងបង្កើនភាពទាក់ទាញ សក្ដិសមទាំងអ្នកមានគូ និងអ្នកនៅលីវ។ រុក្ខជាតិ ៤ប្រភេទនោះគឺ៖
កុលាបកុហម
និយាយដល់រឿងស្នេហា គ្រប់គ្នាប្រាកដជានឹកគិតពី កុលាបក្រហម ដែលជាផ្កាតំណាងឱ្យសេចក្តីស្រឡាញ់ អាចជូនឱ្យមនុស្សពិសេសក្នុងឱកាសផ្សេងៗ។ បើតាមជំនឿ គេជឿថា ផ្កាកុលាបក្រហម ជានិមិត្តរូបនៃសេចក្តីស្រឡាញ់មិនចេះរីងស្ងួតរបស់ដៃគូ។ ចំណែកអ្នកនៅលីវ គេមានជំនឿថា ការដាំផ្កាកុលាបក្រហមនឹងបង្កើនភាពទាក់ទាញ ហើយជួយឱ្យឆាប់ជួបស្នេហ៍ពិត។
ប្រទាលស្លឹកម្លូ
វាជារុក្ខជាតិដ៏ល្អមួយដែលគេនិយមដាំនៅផ្ទះ និងកន្លែងធ្វើការ។ ដាំនៅទីណា វានឹងបង្កើនភាពទាក់ទាញខ្លាំងទ្វេដង។ ក្រៅពីជួយបង្កើនមន្តស្នេហ៍ ប្រទាលស្លឹកម្លូ វាក៏ល្អសម្រាប់ពាណិជ្ជករផងដែរ ព្រោះគេជឿថា វានឹងជួយបង្កើនទ្រព្យសម្បត្តិក្នុងការជួញដូរឱ្យចំណេញជាងមុន ព្រមទាំងផ្ដល់សំណាងថែមទៀត។
ផ្កា Kalong
ក្នុងក្បួនហុងស៊ុយ គេជឿថា បើអ្នកបានដាំផ្កាកាឡុង នឹងជួយលើករាសី រឹតចំណងស្នេហា ហើយបន្ថែមសំណាងដល់ឆាកជីវិតផងដែរ។
ប្រទាលរីករាយ ឬប្រទាលម្រាមដៃ (Adenium)
ផ្កានេះ គេប្រទះឃើញមានដាំនៅតាមផ្ទះ ច្រើនជាងនៅតាមហាងនានា។ ដោយសារពណ៌ផ្កាឈូក ជាមួយពណ៌សនៃផ្កា adenium គេជឿថា វាជាហុងស៊ុយបង្កើនភាពទាក់ទាញដល់អ្នកដាំដុះ ធ្វើឱ្យមនុស្សជិតឆ្ងាយស្រឡាញ់រាប់អាន និងជួយមនុស្សផ្ទុយភេទធ្លាក់ក្នុងអន្លង់ស្នេហ៍៕
អត្ថបទ៖ សន្យា
ចុចអាន៖ រុក្ខជាតិហុងស៊ុយ គេជឿថា ដាំក្នុងផ្ទះ ជួយបង្កើនសំណាងល្អ និងរីកចម្រើនផ្នែកអាជីព
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពិធីករម្នាក់ រងការរិះគន់យ៉ាងចាស់ដៃទង្វើខ្វះសីលធម៌ អង្គុយគងអន្ទាក់ខ្លាពេលសម្ភាសន៍អ្នកនិពន្ធ សុខ ចាន់ផល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
សេចក្ដីជូនដំណឹង១៥ ម៉ោង ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
៥០ ឆ្នាំមកនេះ បុរាណវិទូ ចិន នៅតែឈឺចាប់ ក្រោយកំណាយឃើញទ័ពដីឥដ្ឋអធិរាជ ឈិនស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ