វប្បធម៌ ជំនឿ
កំហុស ៣ យ៉ាង តាមជំនឿហុងស៊ុយ មិនគួរធ្វើដាច់ខាតសម្រាប់ទ្វារផ្ទះ
ទ្វារផ្ទះគឺជាផ្នែកសំខាន់នៃផ្ទះ យោងទៅតាមគោលការណ៍ហុងស៊ុយ ទ្វារគឺជាចំណុចចូលថាមពល ដូច្នេះតំបន់នេះប៉ះពាល់ដល់ជីវិត និងសុខុមាលភាពរបស់ម្ចាស់ផ្ទះ។ អ្នកជំនាញហុងស៊ុយបានផ្តល់អនុសាសន៍ថា ការរចនាទ្វារ និងការដាក់មិនគួរត្រូវបានមើលរំលង។ ជាក់ស្តែង មានកំហុសចំនួន ៣ ដែលម្ចាស់ផ្ទះគួរតែចៀសវាងឲ្យខានតែបាន។
ទ្វារចូលផ្ទះទល់មុខទ្វារបន្ទប់ទឹក
នៅផ្ទះខ្លះបន្ទប់ទឹកទល់មុខទ្វារចូល ក្រៅពីមិនស្អាត វាក៏បណ្តាលឲ្យបាត់បង់ភាពឯកជនផងដែរ។ បន្ទប់ទឹកគឺជាកន្លែងដែលមានថាមពលអវិជ្ជមាន ខណៈពេលដែលទ្វារខាងមុខគឺជាច្រកចូលនៃថាមពលវិជ្ជមាន។ ការដាក់ទ្វារពីរទល់មុខគ្នានឹងបង្កើតជម្លោះ ហើយអាចបណ្តាលឲ្យមានភាពមិនស្មើគ្នានៅក្នុងគ្រួសារ។
សម្រាប់ភាពសមរម្យ ទីតាំងនៃបន្ទប់ទឹក និងទ្វារចូលគួរតែត្រូវបានកែសម្រួលតាំងពីដើមដំបូងនៃការរចនាផ្ទះ។ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្លាស់ប្តូរវាបាន។ អ្នកអាចបង្កើតភាគថាសដើម្បីទប់ស្កាត់ទិដ្ឋភាពរបស់អ្នក។
ដាក់គំនរសំរាមនៅមុខទ្វារ
ការដាក់សំរាមនៅតំបន់នេះ វាអាចធ្វើឲ្យផ្ទះមើលទៅមិនទាក់ទាញ។ លើសពីនេះទៅទៀត សំរាមទាំងនេះ វាក៏រំខានដល់ថាមពលល្អដែលហូរចូលផ្ទះផងដែរ។ ជាពិសេសទៀតសោត សំរាមជារបស់ស្អុយរលួយ មានក្លិនមិនល្អ ដែលយើងគ្រប់គ្នាមិនគួរដាក់មុខទ្វារឃាំងលាភសំណាងប្រុងចូលមកទេ។
កញ្ចក់បែរមុខទៅទ្វារ
វាមិនមានអ្វីខុសទេ ក្នុងការនាំយកកញ្ចក់ចូលទៅក្នុងផ្ទះរបស់អ្នក ដើម្បីឆ្លុះមើលរាងកាយឲ្យបានសមសួន មុនពេលចាកចេញពីផ្ទះ។ ប៉ុន្តែការដាក់កញ្ចក់ទល់មុខច្រកចូលផ្ទះរបស់អ្នក ពិតជាខុសខ្លាំងណាស់។ ជាលទ្ធផល សំណាងនឹងគេចផុត។ ចំណែកឯលុយកាក់ក៏លេចធ្លាយទៅតាមហ្នឹងដូចគ្នា៕

គ្រូ ណុប
ចុចអាន៖គន្លឹះហុងស៊ុយ ៥ យ៉ាង លើតុធ្វើការ ជាពិសេសបុគ្គលិកការិយាល័យគួរដឹង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


