វប្បធម៌ ជំនឿ
តំណមទាំង១០ ក្នុងថ្ងៃចូលឆ្នាំចិនទាំង៣ថ្ងៃ តាមលោកគ្រូចិនសែ ម៉ុង
ជាការពិតណាស់ ចំពោះកូនចៅខ្សែចិន នៅក្នុងថ្ងៃចូលឆ្នាំចិនដែលជាថ្ងៃនាំសិរីសួស្ដីផ្លាស់ប្ដូរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំម្សិញ គេមានតំណមយ៉ាងតឹងរឹង ដែលត្រូវគោរពតាមនៅក្នុងថ្ងៃទាំង៣នៃថ្ងៃចូលឆ្នាំទាំង៣ថ្ងៃនេះ។ យោងទៅតាមផេក ហុងស៊ុយ របស់លោកគ្រូចិនសែ ម៉ុង បានបរិយាយអំពីតំណមទាំង១០ប្រការនៅក្នុងថ្ងៃចូលឆ្នាំចិន ដែលកូនចៅត្រូវចៀសវាង។

១. ហាមបោកខោអាវ
ប្រសិនជាអ្នកបោកខោអាវនៅក្នុងថ្ងៃចូលឆ្នាំ វាអាចនាំឲ្យបាត់បង់លាភ ហើយលាភសំណាងដែលជាប់នៅលើខោអាវ អាចនឹងរបូតទៅតាមទឹក។

២. ហាមគេងត្រមួក
កូនចៅត្រូវក្រោកពីព្រលឹមរៀបចំម្ហូបអាហារសែនជូនដល់ដូនតា ហើយប្រសិនបើគេងត្រមួក តាមចាស់បុរាណបាននិយាយថា អ្នកគេងត្រមួក ខ្ចិល មិនរហ័សរហួននោះ អ្នកនឹងត្រមួកបែបនេះពេញមួយឆ្នាំ រកស៊ីមិនទាន់គេ ធ្វើអ្វីក៏មិនទាន់គេ។

៣. ហាមបោសសម្រាម
នៅក្នុងថ្ងៃសិរីសួស្ដី គេមិនឲ្យអ្នកបោសសម្រាមនោះទេ ប៉ុន្ដែបើសិនជាចាំបាច់ ក៏អាចបោសបានដែរ ហើយត្រូវបោសពីមុខមកក្រោយវិញ។

៤. ហាមធ្វើឲ្យមានវត្ថុបែក
អ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងរយៈពេល៣ថ្ងៃនេះ ហាមធ្វើឲ្យរបស់របរបែកបាក់ ដូចជា កែវ ចាន ឬសម្ភារៈផ្សេងៗធ្លាក់បែកឲ្យសោះ នោះវានឹងនាំសំណាងមិនល្អ។ ប្រសិនជាមានរបស់ធ្លាក់បែក សូមកុំស្ដីបន្ទោសគ្នា ត្រូវនិយាយពាក្យល្អៗថា បែកនាំហេងៗ។

៥. ហាមខ្ចីលុយ
គួរជៀសឲ្យឆ្ងាយពីការខ្ចីលុយអ្នកដ៏ទៃ ហើយក៏មិនត្រូវឲ្យអ្នកដ៏ទៃខ្ចីលុយដូចគ្នា វាអាចនាំឲ្យទាំងយើងទាំងគេ បាត់បង់លាភ ឬគ្មានជ័យមង្គល។ ទោះបីជាបងប្អូនសាច់ញាតិក៏ដោយ ក៏គួរហាមខាត់ជាដាច់ខាតនៅថ្ងៃហ្នឹង ចំពោះការខ្ចីលុយគ្នាទៅវិញទៅមក។

៦. ហាមជេរ
អ្នកមិនត្រូវប្រើសម្ដីអាក្រក់ ជេរទៅលើនរណាម្នាក់ នៅថ្ងៃចូលឆ្នាំចិននោះទេ វាអាចនាំផលមិនល្អដល់អ្នក ក៏ដូចជាអពមង្គលចំពោះអ្នក។

៧. ហាមប្រើរបស់មុតស្រួច
ដូចជាកន្ត្រៃ ម្ជុល ឧបករណ៍សម្រាប់កាត់ផ្ដាច់ ឬវត្ថុផ្សេងៗ គួរជៀសវាងកុំប្រើនៅក្នុងកំឡុងពេល៣ថ្ងៃនេះ។

៨. ហាមកុំឲ្យមានរបួស
មិនថាជារបួសតិចឬច្រើននោះទេ មុតដៃ ឬមានការចេញឈាមក្ដី សូមប្រុងប្រយ័ត្នក្នុងថ្ងៃចូលឆ្នាំចិននេះ។

៩. ហាមលេបថ្នាំ
ប្រសិនជាអ្នកមិនចាំបាច់នោះទេ សូមកុំលេបថ្នាំ ដូចជាឈឺក្បាល បន្ដិចបន្ដួចអ្វីនោះ មិនត្រូវលេបនោះទេ ប៉ុន្ដែបើវាជាជម្ងឺជាប្រចាំ ដែលតម្រូវឲ្យលេបថ្នាំ អ្នកអាចលេបបាន។

១០. ហាមកាត់សក់
ការកាត់សក់ វាជាការតំណាងឲ្យការកាត់ទុក្ខ នៅក្នុងប្រពៃណីចិន ដូចនេះ អ្នកគួរកុំកាត់សក់ប៉ះថ្ងៃទាំង៣នេះអី អ្នកអាចកាត់សក់មុនឬក្រោយថ្ងៃចូលឆ្នាំចិនបាន។

បន្ថែមចុងក្រោយនោះគឺ ហាមទៅពិនិត្យសុខភាពនៅក្នុងថ្ងៃចូលឆ្នាំចិន ដែលវាអាចនាំសំណាងមិនល្អ អាចឲ្យយើងងាយនឹងជួបជម្ងឺពេញមួយឆ្នាំ៕
ដើម្បីឲ្យកាន់តែច្បាស់ សូមទស្សនាវីឌេអូខាងក្រោមនេះ៖
ប្រភព៖ ហុងស៊ុយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


