Connect with us

ព័ត៌មានអន្ដរជាតិ

រឹបអូសស្លឹកក្រាក់ថំ ជារុក្ខជាតិញៀនឆ្លងដែនជិត ១ តោន នៅព្រំដែនថៃ-ម៉ាឡេស៊ី

បានផុស

នៅ

ស្លឹក​ក្រាក់​ថំ​ គឺជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង ដែល​អាចធ្វើអោយ​មនុស្ស​ញៀន​បាន​នៅពេល​បរិភោគ​វា ត្រូវ​បាន​ទាហាន​ថៃ​រឹបអូស​បាន​ជិត​១​តោន ខណ​:​ដែល​ក្រុម​ឈ្មួញ​កំពុង​នាំ​ឆ្លងដែន​ពី​ប្រទេស​ម៉ាឡេស៊ី ចូលមក​កាន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការ​រប​ស់​កង​រយ​លេខ​៥០២១ ដែល​បាន​សហការ​ជាមួយ​មន្ត្រី​គយ​ព្រំដែន បានធ្វើ​ឡើង​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន ថៃ​-​ម៉ា​ឡេ​ស៊ី កាលពី​ល្ងាចថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ត្រង់​ចំណុច​បង្គោលព្រំ​ដែន​លេខ១៨B ក្នុងភូមិ​៦ ឃុំ​សំណាក់​ខាម ស្រុក​ស្តៅ ខេត្ត​សុង​ខ្លា ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​។​

នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ អាទិត្យ ម៉ារ​ឌី អាយុ​១៩​ឆ្នាំ ជា​អ្នករស់នៅ​ខេត្ត​ប៉ា​តានី ខណ​:​ដែល​យុវជន​រូបនេះ​កំពុង​ធ្វើ​សកម្មភាព លីកា​រ៉ុង​ស្លឹក​ក្រាក់​ថំ ឆ្លង​ដែន​ពី​ទឹកដី​នៃ​ប្រទេស​ម៉ាឡេស៊ី ចូលមក​កាន់​ទឹកដី​ថៃ សរុប​មាន​ចំនួន២២កា​រ៉ុង ដែលមាន​ទម្ងន់ ៨៥០ kg ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច យុវជន​រូបនេះ​បាន​សារភាពថា គេ​ស៊ីឈ្នួល​លី​ឆ្លងដែន​អោយ​ឈ្មួញ​ថៃ​ដោយ​ក្នុង​មួយ​គីឡូក្រាម គេ​អោយ​ថ្លៃ​កម្លាំង​ពលកម្ម២០​បាត ដោយ​គ្រាន់តែ​លី​ឆ្លងដែន​ចូលមកក្នុង​ទឹកដី​ថៃ​តែប៉ុណ្ណោះ​។​

បើតាម​សេចក្តីរាយការណ៍​មួយ​បាន​បញ្ជាក់ថា ស្លឹក​ក្រាក់​ថំ ដែលជា​ពពួក​ថ្នាំង​ញៀន​មួយ​ប្រភេទ​នេះ ត្រូវបាន​ឈ្មួញ​ថៃ កុម្មង់​ទិញ​ពី​ប្រទេស​ម៉ាឡេស៊ី ដោយ​ក្នុង​មួយ​គីឡូក្រាម តម្លៃ​៣០០​បាត ហើយ​ឈ្មួញ​យកមក​នោះ​បន្ត​នៅក្នុង​ស្រុក​បាន​តម្លៃ ៤៨០ បាត ក្នុង​មួយ​គីឡូក្រាម ចំណែក​អ្នក​ដែល​ទិញ​យកទៅ​លក់រាយ (​លក់​រាប់​សន្លឹក ) គឺ​ក្នុង​១​សន្លឹក ចាប់ពី​១០​បាត ទៅ​២០​បាត ទៅតាម​ទំហំ ស្លឹក​តូច ឬ​ធំ​។​

ប្រភព​បាន​បន្តថា ភាគច្រើន​គឺ​អ្នកធ្វើការ​សំណង់ ទិញ​ស្លឹក​ក្រាក់​ថំ នេះ​យកទៅ​បរិភោគ​ឆៅ រួច​គេ​ផឹក​ភេសជ្ជៈ​តាម​ក្រោយ​ដូចជា ខា​រ៉ា​បាវ គោ​ជល់ ឬក៏ M150 ជាដើម​។​ល​។ ដើម្បី​អោយមាន​កម្លាំង​ខ្លាំង និង​ធ្វើការ​មិនចេះ​ហត់​សោះឡើយ ។​

បច្ចុប្បន្ន​ក្រោយ​ការឃាត់ខ្លួន គឺ​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​បញ្ជូនទៅ​តុលាការ​ហើយ រួមជាមួយ​វត្ថុតាង គឺ​ស្លឹក​ក្រាក់​ថំ ជិត​១​តោន ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម