Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២២ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានតម្រូវការឈាមប្រមាណ ១១ម៉ឺនប្លោក

បានផុស

នៅ

នៅឆ្នាំ ២០២២នេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានតម្រូវការឈាមប្រមាណ ១១ម៉ឺនប្លោក ខណៈក្នុងឆ្នាំ ២០២១ កន្លងមក មជ្ឈមណ្ឌលជាតិផ្ដល់ឈាមទទួលបានឈាម ត្រឹមតែ ៩ម៉ឺនប្លោកប៉ុណ្ណោះ ដោយមិនសម្រេចតាមផែនការនោះទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក លី សុវិត្យ អនុប្រធាននៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

លោក លី សុវិត្យ បានបន្តថា ធម្មតាតម្រូវការឈាមក្នុង ១ថ្ងៃ សម្រាប់តែមជ្ឈមណ្ឌលជាតិផ្ដល់ឈាម គឺមានប្រមាណជិត ៣០០ប្លោកហើយ សម្រាប់ទូទាំងប្រទេស គឺមានតម្រូវការឈាមច្រើនទៅតាមខេត្ដនីមួយៗ។ បើគិតក្នុង ១នាទីជាទូទៅ គឺមានតម្រូវការឈាមប្រមាណ ៥ប្លោក នៅទូទាំងប្រទេស ហើយបច្ចុប្បន្ននេះ ក្រៅពីរាជធានីភ្នំពេញ គឺខេត្ដមួយចំនួន ក៏មានតម្រូវការឈាមច្រើនផងដែរ។ ក្នុងនោះដូចជា៖ ខេត្ដសៀមរាប កំពង់ចាម បាត់ដំបង និងខេត្ដព្រះសីហនុ។

អនុប្រធាន នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឲ្យដឹងទៀតថា ចាប់តាំងពីមានការផ្ទុះឡើង នៃព្រឹត្តិ​ការណ៍សហគមន៍ ២០កុម្ភៈ មជ្ឈមណ្ឌលទទួលបានឈាមប្រហែល ៩០ ទៅ១០០ប្លោកប៉ុណ្ណោះ ក្នុងមួយ ថ្ងៃ។ ចំនួននៃការបរិច្ចាគឈាម បានធ្លាក់ចុះដោយសារតែការភ័យខ្លាច នៃជំងឺកូវីដ-១៩។ លោកបន្តថា ទោះយ៉ាងណាមជ្ឈមណ្ឌល នៅតែអាចផ្គត់ផ្គង់ដល់តម្រូវការជាក់ស្តែង ដើម្បីជួយសង្គ្រោះជីវិតមនុស្សអំឡុងពេលនេះ។

លោក លី សុវិត្យ បានបន្តថា ការរៀបចំកម្មវិធីបរិច្ចាគឈាមនៅថ្ងៃនេះ គឺមានគោលបំណង ដើម្បីបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងជំរុញដល់យុវជន ជាពិសេសគ្រូពេទ្យនិងបុគ្គលិក នៅតាមមន្ទីរពេទ្យឲ្យចូលរួមសកម្មជាមួយ នឹងសេវាកម្មជាតិផ្ដល់ឈាម នៅទូទាំងប្រទេសដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាម សម្រាប់អ្នកជំងឺដែលត្រូវការឈាម នៅតាមមន្ទីរពេទ្យទូទាំងប្រទេសដោយមិនរើសអើង ឬប្រកាន់ជាតិសាសន៍ ឬសាសនា។

លោក ញ៉ូង ម៉ានិត ជាអ្នកបរិច្ចាគឈាមមួយរូប បាននិយាយថា លោកធ្លាប់បានបរិច្ចាគឈាមជាញឹកញ៉ាប់ កាលពីមុនព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ។ ប៉ុន្តែចាប់តាំងពីមាន ការផ្ទុះនូវជំងឺកូវីដ-១៩នេះឡើង លោកមិនបានទៅបរិច្ចាគទៀតទេ ដោយសារមានការភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ហើយថ្ងៃនេះជាថ្មីម្តងទៀត ដែលលោកបានត្រលប់មកបរិច្ចាគឈាមជាថ្មីឡើងវិញ។

លោក ម៉ានិត បានបន្តទៀតថា ការបរិច្ចាគឈាម គឺជាសកម្មភាពមនុស្សធម៌មួយប្រភេទ ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស។ សម្រាប់ជនរងគ្រោះ ដែលត្រូវការឈាមការបរិច្ចាគឈាម គឺពិតជាសំខាន់ណាស់ ហើយវាអាចជួយសង្គ្រោះជីវិតពួកគេបាន។ បើសុខភាពរបស់យើងល្អយើង គួរតែទៅបរិច្ចាគឈាម ដើម្បីរួមគ្នាជួយសង្គ្រោះជីវិតទាំងអស់គ្នា។

សូមជម្រាបថា កាលពីថ្ងៃ​ ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ម្សិលមិញ គឺជាការបរិច្ចាគឈាមលើកទី ៩ គិតចាប់តាំងពីឆ្នាំ ២០១៦-២០២១ ក្រសួងរ៉ែ និងថាមពល បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាមចំនួន ៨លើក ដោយទទួលបានឈាមសរុបចំនួន ២៩៥ ប្លោក។

ក្នុងនោះឆ្នាំ ២០១៦ ផ្ដល់ឈាមបានចំនួន ១៧០ប្លោក, ឆ្នាំ ២០១៧ ផ្តល់ឈាមបានចំនួន ២២ប្លោក, ឆ្នាំ២០១៨ ផ្ដល់ ឈាមបានចំនួន ៣៥ប្លោក, ឆ្នាំ ២០១៩ ផ្តល់ឈាមបានចំនួន ៦៤ប្លោក, ឆ្នាំ ២០២០ចំនួន២លើកផ្តល់ឈាមបានចំនួន ៩៣ប្លោក និងឆ្នាំ ២០២១ ចំនួន ២លើកផ្តល់ឈាមបានចំនួន ៦៤ប្លោក៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ នាទី មុន

តារាស្រីកូរ៉េ ៥ រូប ទទួលយីហោធំៗ ច្រើនជាងគេបង្អស់ក្នុងប្រទេស

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

យន្តហោះ ណាតូ ហោះលើមេឃ ប៉ូឡូញ តាមដានសមយុទ្ធដែនអាកាស​របស់ រុស្ស៊ី និងបេឡារុស

សន្តិសុខសង្គម២៥ នាទី មុន

រយៈពេល៥ ខែឆ្នាំ ២០២៤ ជនរងគ្រោះដោយ​សារមីនមាន៣០នាក់ ក្នុងនោះស្លាបន់​៨នាក់

ព័ត៌មានជាតិ៤១ នាទី មុន

គម្រោងអភិវឌ្ឍន៍ប៉ម នៅសហគមន៍បឹងកាឆាង ជួប​កង្វះខាតថវិកា មិនអាច​សម្រេច​តាម​ផែនការ

សេដ្ឋកិច្ច៤៦ នាទី មុន

រដ្ឋាភិបាលចេញសេចក្តីប្រកាសលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP)

Sokha Hotels

ព័ត៌មានពេញនិយម