Connect with us

សេចក្ដីជូនដំណឹង

សេចក្ដីជូនដំណឹង ស្ដីពីការ បាត់​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី

បានផុស

នៅ

ប្រជាពលរដ្ឋ​នៅ​សង្កាត់​សាក់​សំពៅ​ខណ្ឌដង្កោ បាត់​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​ផ្ទះសម្បែង​ច្បាប់ដើម​១ និង​មិន​ទទួលខុសត្រូវ​ចំពោះ​អ្នក​ដែល​រើស​បាន ហើយ​យកទៅ​ប្រើប្រាស់​ខុសច្បាប់​

​អ្នកស្រី ឌី សោ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​៤៤ ឆ្នាំ ជនជាតិខ្មែរ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​លេខ ០១០៣៦៦៦៣៣ (០១) មាន​អាសយដ្ឋាន​បច្ចុប្បន្ន​ផ្ទះ​លេខ ៨៥​អ្វេ​ស ផ្លូវ​២៧១ ភូមិ​១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​បាត់​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់ ដីធ្លី និង​ផ្ទះសម្បែង​ច្បាប់ដើម និង​មិន​ទទួលខុសត្រូវ​ចំពោះ​អ្នក​ដែល​រើស​បាន ហើយ​យកទៅ​ប្រើប្រាស់​ខុសច្បាប់​។​

​អ្នកស្រី ឌី សោ​ភ័​ណ្ឌ បានឱ្យដឹងថា ចំពោះ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​ផ្ទះសម្បែង​ច្បាប់ដើម​មួយកន្លែង​ទំហំ ១៤០​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ក្រាំង​តា​នូ សង្កាត់ សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ដែលមាន ព្រំប្រទល់​, ខាងជើង​ទល់នឹង​ម៉ៅ ឈៀប , ខាងត្បូង​ទល់នឹង​ជួន គឹម​ឡេង , ខាងកើត​ទល់នឹង​ចំណីផ្លូវ​, ខាងលិច​ទល់នឹង​សុ៑​ត បុ៑​ធឿន ។

​អ្នកស្រី​បានបញ្ជាក់​ថា លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​ផ្ទះសម្បែង​ច្បាប់ដើម ពិតជា​បាន​បាត់​វិ​ញ្ញាប​ន​ប័ត្រ​សំគាល់​ម្ចាស់​អចល​វត្ត​ច្បាប់ដើម​ពិតប្រាកដ​មែន និង​ពិតជា​មិនបាន​យកទៅដាក់​ជួល បញ្ចាំ ឬ​ធ្វើអំណោយទាន​ទៅឱ្យ​ជន ណាមួយ ពុំមាន​ពាក់ព័ន្ធ​ទំនាស់ ឬ​ដីកាហាមឃាត់​របស់​តុលាការ និង​ពុំមាន​ពាក់ព័ន្ធ​ដី​សាធារណៈ ដែល​រដ្ឋ​បាន​ហាមឃាត់​ឡើយ​។​ អ្នកស្រី​សូមបញ្ជាក់ថា «​បើ​ថ្ងៃក្រោយ​មាន​ជន​ណា​មក​ទាមទារ ឬ តវ៉ា​ថា ដី​/​ផ្ទះ ខាងលើនេះ មិនមែន​របស់ខ្ញុំ​នោះ ខ្ញុំបាទ​សូម​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់​»៕​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥១ នាទីutes មុន

​ខ្យល់​កន្ត្រាក់​ បណ្ដាល​ឱ្យ​ដើមជ្រៃក្រឹម​មួយ​ដើម​ រលំ​សង្កត់​រ៉ឺម៉ក​កាហ្វេ និងកង់បីឥណ្ឌា​រងការខូចខាត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ព្រាប កុល ៖ ថៃនឹងរងនូវភាពអាមាសនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀតក្រោយពេលដែលខ្លួនបានធ្វើឱ្យកម្ពុជាអស់ភាពអត់ធ្មត់ ឈានដល់ការប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ គាំទ្រសម្តេចធិបតី ជុំវិញការប្ដឹងថៃតុលាការអន្តរជាតិ និងយន្តការប្រើកម្លាំងការពារខ្លួន

នយោបាយ៥ ម៉ោង មុន

សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ព្រះរាជ​ពិធី​ទិវា​បរិស្ថាន​ជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី០៥ ខែមិថុនា

Sokha Hotels

ព័ត៌មានពេញនិយម