Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ​អះអាង​ថា​ បានកម្ទេច​នាវា​ចម្បាំង​ខ្នាតធំរបស់ រុស្ស៊ី​

បានផុស

នៅ

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានបំផ្លាញនាវាចម្បាំងកំពុងចូលចតរបស់រុស្ស៊ីដ៏ធំមួយគ្រឿងនៅទីក្រុងកំពង់ផែ Berdyansk ភាគខាងត្បូងប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែនបាននិយាយក្នុងការបង្ហោះនៅលើ Facebook ថា ពួកគេបានបំផ្លាញនាវាកំពុងចូលចតដ៏ធំមួយគ្រឿងដែលមានឈ្មោះថា “Orsk” ហើយក្រៅ​ពីការ​បំផ្លាញ​នាវា Orsk នាវា ២ ​គ្រឿងផ្សេង​ទៀតក៏​ត្រូវបាន​ខូចខាតផងដែរ ។

កំពង់ផែដែលទើបត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី និងមាននាវាចម្បាំងរុស្ស៊ីជាច្រើនគ្រឿងចូលចតនោះ ត្រូវបានរង្គើភ្លាមៗដោយការផ្ទុះយ៉ាងខ្លាំងជាបន្តបន្ទាប់នៅព្រឹមព្រលឹម ។

ទន្ទឹមនោះ វីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងចតជាមួយនឹងការផ្ទុះជាបន្តបន្ទាប់ផ្សេងទៀតនៅទូទាំងទីក្រុង ។

ចំណែកបើយោងតាមរបាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីពីកំពង់ផែនោះបានឲ្យដឹងថា នាវារុស្ស៊ីជាច្រើនគ្រឿងបាននិងកំពុងផ្ទុកសម្ភារៈយោធានៅទីក្រុងកំពង់ផែ Berdyansk ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។

ពួកគេបាននិយាយថា “ធុងឥន្ធនៈ ៣,០០០ តោនក៏ត្រូវបានបំផ្លាញផងដែរ ហើយភ្លើងបានរាលដាលដល់ឃ្លាំងគ្រាប់ ខណៈព័ត៌មានលម្អិតនៃការខូចខាតដែលបានកើតឡើងចំពោះនាវាកំពុងត្រូវបានបញ្ជាក់។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះគេ​មិន​ដឹង​ថា ​អាវុធ​អ្វីដែលអ៊ុយក្រែន​ត្រូវ​បាន​​ប្រើ​ដើម្បី​វាយ​ប្រហារនាវានៅ​កំពង់ផែនេះ​នោះ​ទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ រុស្ស៊ី និង អ៊ុយក្រែន ដោះដូរឈ្លើយសឹកជាលើកដំបូង ចាប់តាំងពីសង្គ្រាមផ្ទុះឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤១ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម