ព័ត៌មានអន្ដរជាតិ
ហេតុអ្វី ត្រាំ ចេញមុខគាំទ្រនាយករដ្ឋមន្ត្រី អាមេនី ចំពេល រុស្ស៊ីកំពុងខឹងសម្បារខ្លាំង?
ការប្រជែងឥទ្ធិពលគ្នាយ៉ាងស្រួចស្រាវរវាងមហាអំណាចអាមេរិក និងរុស្ស៊ីនៅលើឆាកនយោបាយអាមេនីជាប្រទេសតូចមួយស្ថិតនៅតំបន់កូកាសខាងត្បូង បានផ្ទុះឡើងយ៉ាងក្តៅគគុក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ដល់នាយករដ្ឋមន្ត្រីអាមេនី លោក នីកុល ផាស៊ីនីយ៉ាន (Nikol Pashinyan) សម្រាប់ការបោះឆ្នោតសភានៅថ្ងៃទី៧ ខែមិថុនា ខាងមុខ។
ការចេញមុខគាំទ្រជាចំហរបស់លោក ត្រាំ នាពេលនេះ បន្ទាប់ពីទីក្រុងមូស្គូបានគំរាមកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងត្បូងពេជ្រធម្មជាតិតម្លៃថោក ដោយឯកតោភាគី ប្រសិនបើប្រមុខដឹកនាំអាមេនី នៅតែបន្តដំណើរការចូលជាសមាជិកសហភាពអឺរ៉ុប (EU)។ នេះបើយោងតាមការចុះផ្សាយរបស់ AFP កាលពីថ្ងៃ ទី២៨ ខែឧសភា។

កត្តាសំខាន់ដែលរុញច្រានឲ្យលោក ត្រាំ លូកដៃកាងមេដឹកនាំអាមេនី គឺដើម្បីការពារគម្រោងច្រករបៀងដឹកជញ្ជូនថាមពលថ្មីមួយ ដែលត្រូវបានប្រសិទ្ធនាមថា «ផ្លូវត្រាំសន្តិភាព និងវិបុលភាពអន្តរជាតិ» ឬហៅកាត់ថា TRIPP ដែលរត់កាត់ទឹកដីអាមេនី តភ្ជាប់ប្រទេសអាស៊ែបៃហ្សង់ ទៅកាន់តំបន់ ណាកជីហ្វាន (Nakhchivan) ។
គម្រោងយុទ្ធសាស្ត្រដែលសម្របសម្រួលដោយអាមេរិកមួយនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចថ្មី ជួយបើកផ្លូវឲ្យក្រុមហ៊ុនថាមពលយក្សរបស់អាមេរិក អាចចូលទៅគ្រប់គ្រង និងទាញយកប្រភពប្រេងនិងឧស្ម័នដ៏មហាសាល ចាប់តាំងពីតំបន់អាស៊ីកណ្តាល រហូតមកដល់អាមេរិក។ ការជួយឲ្យលោក ផាស៊ីនីយ៉ាន ឈ្នះឆ្នោត គឺដើម្បីធានាថា គម្រោងថាមពលដ៏ធំមួយនេះនឹងមិនត្រូវរអាក់រអួលដោយសារឥទ្ធិពលរបស់រុស្ស៊ីឡើយ។
ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច វ៉ាស៊ីនតោនក៏បានប្រើប្រាស់មធ្យោបាយ«ការទូតរហ័ស» ដោយបញ្ជូនរដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីយ៉ូ ឲ្យទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីយេរេវ៉ាន់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រភ្លាមៗ ដើម្បីធានាសន្តិសុខ និងសេដ្ឋកិច្ចជំនួសតំណែងរុស្ស៊ី។
វត្តមានរបស់លោក រូប៊ីយ៉ូ និងការបញ្ជាក់របស់លោក ត្រាំ លើបណ្តាញសង្គម Truth Social បានបង្ហាញថា វ៉ាស៊ីនតោនកំពុងដេញថ្លៃយ៉ាងខ្លាំងក្លាដើម្បីជំនួសតំណែងរបស់ម៉ូស្គូ ក្នុងនាមជាអ្នកធានាសន្តិសុខ និងជាដៃគូសេដ្ឋកិច្ចឈានមុខគេរបស់អាមេនី ដោយទាញយកផលចំណេញពីភាពរកាំរកូសរវាងអាមេនី និងរុស្ស៊ី ដែលបានកើតឡើងតាំងពីវិបត្តិរុស្ស៊ីខកខានមិនបានជួយការពារអាមេនី ក្នុងការវាយលុកយោធារបស់អាស៊ែបៃហ្សង់នៅតំបន់ ការ៉ាបាក់ (Karabakh) កាលពីឆ្នាំ២០២៣។
យ៉ាងណាមិញ ចំណាត់ការចុងក្រោយរបស់អាមេរិក បានធ្វើឲ្យការបោះឆ្នោតនៅអាមេនីនាខែមិថុនាខាងមុខ ក្លាយជាសមរភូមិភូមិសាស្ត្រនយោបាយដ៏ចំហរវាងមហាអំណាចទាំងពីរ ខណៈដែលអាមេនីព្យាយាមកាត់ផ្តាច់ខ្លួនពីទីក្រុងម៉ូស្គូ ដើម្បីងាកទៅរកកិច្ចព្រមព្រៀងសន្តិភាព និងវិបុលភាព ក្រោមការជ្រោមជ្រែងពីអាមេរិក៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក ត្រាំ ចេញមុខគាំទ្រប្រមុខរដ្ឋាភិបាល អាមេនី ខណៈរុស្ស៊ីព្រមានកាត់ផ្តាច់ផ្គត់ផ្គង់ថាមពល
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


