នយោបាយ
អតីតអ្នកគាំទ្របក្សប្រឆាំង ១០៧នាក់នៅកោះកុង ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
អតីតអ្នកគាំទ្រ នៃអតីតគណបក្សសង្រ្គោះជាតិចំនួន ១០៧នាក់ រស់នៅខេត្តកោះកុង បានស្ម័គ្រចិត្តចូលរួមជីវភាពនយោ បាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លេសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការប្រកាសស្ម័គ្រចិត្តចូលរួម របស់អតីតអ្នកគាំទ្រ នៃអតីតគណបក្សសង្គ្រោះជាតិនេះ បានធ្វើឡើងក្រោមវត្តមានលោកឧកញ៉ា លី សាម៉េត តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំឡើងនៅសាលប្រជុំ គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង នារសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះលោកឧកញ៉ា លី សាម៉េត បានមានប្រសាសន៍ស្វាគមន៍ ទៅកាន់សមាជិក-សមាជិកា មកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងទៀត ក្នុងខេត្តកោះកុងចំនួន ១០៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា គឺការត្រឹមត្រូវបំផុតដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
លោកឧកញ៉ា លី សាម៉េត ជឿជាក់ថា សមាជិក-សមាជិកាថ្មី ទាំង ១០៧នាក់នេះ នឹងចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គមកម្ពុជា ឲ្យកាន់តែប្រសើរឡើង កាន់តែជឿនលឿនថែមទៀត ក្រោមម្លប់សន្តិភាព ស្ថេរភាព និងនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោកឧកញ៉ា លី សាម៉េត ក៏បានពន្យល់ដែរថា ការចូលទៅរួមរស់ ជាមួយអតីតគណបក្សសង្រ្គោះជាតិកន្លងទៅ ពុំបានផ្តល់ចំណេញអ្វីដល់ក្រុមគ្រួសារ របស់ពួកគាត់នោះឡើយ ពោលគឺបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់ពេលវេលា ដោះស្រាយទុក្ខលំបាកផ្សេងៗ ជូនប្រជាពលរដ្ឋជានិច្ច និងមិនដែលរត់ចោលប្រជាពលរដ្ឋឡើយនោះទេ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។
លោកឧកញ៉ាបានឲ្យដឹងទៀតថា យើងមានសន្តិភាពស្ថេរភាពយើងមានអ្វីៗ ដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជួបវាសនាដ៏ល្អ ដែលប្រទេសកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្តេចមិនដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់ គ្រប់ស្រទាប់វណ្ណៈ មានការខកចិត្តម្ដងណាឡើយ។ ដូច្នេះលោកឧកញ៉ា បានអំពាវរនាវដល់សមាជិកបក្សទាំងចាស់ ទាំងថ្មី ត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយ មកបំផ្លាញបានឡើយ៕
អត្តបទ៖ សិរីវឌ្ឍន:








-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


