ព័ត៌មានជាតិ
សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំពង្រឹងការងារត្រៀមសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងខេត្តបាត់ដំបង
អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបងនាព្រឹកថ្ងៃសៅរ៍នេះបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមក្នុងការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅឯទីស្នាក់ការគណបក្សខេត្តបាត់ដំបង។

ក្នុងកិច្ចប្រជុំនោះ សម្ដេច ស ខេង បានណែនាំឱ្យគណៈអចិន្ត្រៃយ៍គណបក្សខេត្តបាត់ដំបង ត្រូវពង្រឹងមន្ត្រីដែលបំពេញការងារក្នុងទីស្នាក់ការគណបក្សខេត្ត ដើម្បីធ្វើជាសេនាធិការក្នុងការចាត់ចែងកិច្ចការនានារបស់គណបក្សក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោត និងធ្វើជាសេនាធិការក្នុងការតាមដានត្រួតពិនិត្យ វាយតម្លៃ បូកសរុបសភាពការណ៍នានាក្នុងខេត្ត។ ម្យ៉ាងទៀត គឺជាសេនាធិការក្នុងសកម្មភាពអនុវត្តផែនការសកម្មភាពប្រតិទិនការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ដើម្បីផ្តល់គោលការណ៍តម្រង់ទិសក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្ដេច បន្តថា ក្រុមការងារ និងគណបក្សក្រុងស្រុកឃុំសង្កាត់ ក៏ត្រូវសហការរៀបចំ និងពង្រឹងមន្ត្រីដែលបំពេញការងារនៅតាមស្នាក់ការគណបក្សរៀងខ្លួន ដើម្បីធ្វើជាសេនាធិការទាំងក្នុងការងារគណបក្ស និងក្នុងការងារបោះឆ្នោតរបស់គណបក្ស។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា សម្តេច ស ខេង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ នៃខេត្តបាត់ដំបង ដែលបានរួមគ្នានាំមកនូវជោគជ័យជូនគណបក្សក្នុងការបោះឆ្នោតជាបន្តបន្ទាប់ទាំងការបោះឆ្នោតនៅថ្នាក់ជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ។ សម្តេច សង្ឃឹមថា ក្រុមការងារទាំងអស់នឹងបន្តពង្រឹងនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្សក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


