ព័ត៌មានជាតិ
លោក ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មីជិត ១ ៥០០នាក់ជាលើកទី៣ នៃឃុំចំនួន ៧ ក្នុងស្រុកកំពង់សៀម
នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្តិភាព ក្នុងក្រុងកំពង់ចាម លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម” សរុបចំនួន ១ ៤៨៨នាក់ (ស្រី ៧២៦នាក់) មកពីឃុំហាន់ជ័យ កៀនជ្រៃ កោះសំរោង រអាង រំចេក ស្រក និងឃុំទ្រាន នៃស្រុកកំពង់សៀម ដែលមានការចូលរួមពីគណៈកម្មាធិការគណបក្សស្រុក ឃុំ និងអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកំពង់សៀម។

ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន លោកបានអរគុណ អបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូន និងក្មួយៗជាសមាជិកថ្មីចំពោះការសម្រេចចិត្តផ្អែកតាមសច្ចធម៌ជាប្រវត្តិសាស្ត្រចូលរួមជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានរំដោះជាតិ សង្រ្គោះប្រជាជនឱ្យរស់ឡើងវិញពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាងជាតិនិងថែរក្សាសន្តិភាព ការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដី ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការសម្រេចចិត្តប្រកបដោយសុភនិច្ឆ័យនេះ គឺពិតជាកើតឡើងពីការបំពេញតួនាទីប្រកបដោយស្មារតីបុរេសកម្ម ការគោរព និងប្រកាន់ខ្ជាប់នូវភារកិច្ច និងលក្ខនិ្តកៈបក្ស ក្នុងការចុះសួរសុខទុក្ខ ផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាពលរដ្ឋពីសច្ចភាព ប្រវត្តិ ស្នាដៃ និងកម្មវិធីនយោបាយគណបក្សរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់។

នាឱកាសនេះ លោក ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្រ្តីបក្សគ្រប់លំដាប់ថ្នាក់និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ដែលកំពុងខិតខំបំពេញការងាររហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការកសាងសមាជិកថ្មីជាបន្តបន្ទាប់ ដែលធ្វើឱ្យចំនួនសមាជិកបក្សកើនឡើងជាលំដាប់ តាមរយៈការអនុវត្តអភិក្រម “រក្សាចាស់បង្កើនថ្មី” ដូចដែល សម្តេចតេជោ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជាតែងតែរំលឹក។

លោកក៏បានរំលេចប្រាប់បងប្អូនជាសមាជិកថ្មីថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានប្រវត្តិដឹកនាំ និងកាន់អំណាចយូរជាងគេ ហើយនាថ្ងៃអនាគត គណបក្សប្រជាជនកម្ពុជាក៏នឹងនៅតែបន្តកាន់អំណាច ដោយសារមានការគាំទ្រដ៏ច្រើនលើសលប់ពីប្រជាជនទាំងក្នុងនិងក្រៅប្រទេស ចំនួនសមាជិកបន្តកើនឡើង ដែលបានក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រជារាស្ត្រ ដោយមានរចនាសម្ព័ន្ធនិងចក្ខុវិស័យច្បាស់លាស់ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ថ្នាក់ដឹកនាំពោរពេញដោយសមត្ថភាព ព្រហ្មវិហារធម៌ និងសីលធម៌ និងការផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ដោយហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។

ជាមួយនឹងការរំលឹកអំពីប្រវត្តិគណបក្សជូនបងប្អូនសមាជិកថ្មីទាំងអស់ លោក ហេង សួរ ក៏បានស្នើឱ្យបងប្អូនឈ្វេងយល់ពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់គណបក្ស និងឆ្លុះបញ្ចាំងពីស្នូលនៃការដឹកនាំប្រទេសឈានឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យប្រជាជនកាន់តែមានទំនុកចិត្តរហូតទទួលជោគជ័យលើការបោះឆ្នោតគ្រប់អាណត្តិ។ លើសពីនេះក៏ត្រូវគោរពតាមការប្តេជ្ញាចិត្ត លក្ខន្តិកៈបក្ស ច្បាប់រដ្ឋ សាមគ្គីគ្នាជាធ្លុងមួយ ប្រកាន់ខ្ជាប់នូវអត្តចរិតនិងសីលធម៌ល្អ ព្រមទាំងគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ហើយថ្នាក់ដឹកនាំបក្សមូលដ្ឋានក៏ត្រូវត្រៀមខ្លួនជាស្រេចដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


