Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន​ អបអរសាទរបងប្អូនសាស​និកខ្មែរឥស្លាម ដែលនឹងអាចចូលបួសខែរ៉ាម៉ាឌននាចុងសប្ដាហ៍នេះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរ និងជូនពរជ័យដល់បងប្អូនសាស​និកខ្មែរឥស្លាមកម្ពុជានៅក្នុង និងក្រៅប្រទេស ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលអាចនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ។

តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរថា «ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយាសូមអបអរសា​ទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា នៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជា​យើង អាចនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍​ទី ១​ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៣​មូហាំម៉ាត់សក​រាជ ត្រូវនឹងថ្ងៃ​ ១កើត ខែចេត្រ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២២»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា ​«ខ្ញុំសូមផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ បងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជាយើង»។

តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានសូមការអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើកទី ៧ ទី ៨ និងទី៩ឆ្នាំ២០២២ នេះត្រូវបានផ្អាក ដោយ សារជំងឺកូវីដ-១៩​ មិនទាន់ទៅឆ្ងាយពីយើងនៅឡើយ។

តែរាជរដ្ឋាភិបាល បានអនុញ្ញាតការថ្វាយបង្គំនៅតាមវិហារ (ម៉ាស្ជិទ ស៊ូរ៉ាវ) ​ការជួបជុំលក្ខណៈសាសនាឡើងវិញ រួមនឹងកម្មវិធីផ្សេងៗ និងសុំបង្កើនការអនុវត្តតាមសារាចរណែនាំ ពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំ របស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងដោយ មិនត្រូវភ្លេចខ្លួន និងធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច ដោយសូមបងប្អូនអនុវត្តតាមវិធានការ​ ៣ការពារ​ និង ៣កុំ ជាប្រចាំ​ឲ្យបានខ្ជាប់ខ្ជួន និង អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នូវដូសជំរុញថែមទៀតឲ្យបានគ្រប់ៗគ្នា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៥ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

Sokha Hotels

ព័ត៌មានពេញនិយម