ព័ត៌មានជាតិ
តោះ !! មកលេងល្បែងប្រជាប្រិយលើ SmartNas ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយឈ្នះរង្វាន់ Zoomer X និង iPhone 13 Pro
រាជធានីភ្នំពេញ, ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ – ក្រុមហ៊ុន Smart Axiata បានរៀបចំល្បែងកម្សាន្តប្រជាប្រិយខ្មែរលើ កម្មវិធីឌីជីថល SmartNas របស់ខ្លួន ដែលមានឈ្មោះថា “សង្ក្រាន្ត SmartNas” ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងការឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រជាពលរដ្ឋខ្មែរនិងអតិថិជន Smart ទាំងអស់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។

រង្វាន់ទាំងអស់នោះរួមមាន Zoomer X ចំនួន ៣រង្វាន់, iPhone 13 Pro ចំនួន ៣រង្វាន់, កាសឥតខ្សែ Apple AirPods ចំនួន១៩រង្វាន់, ទូរទឹកកក Samsung ចំនួន ៣០រង្វាន់, ម៉ាស៊ីនបោកខោអាវ Samsung ចំនួន ៣០រង្វាន់ និងមានរង្វាន់ផ្សេងៗសរុបច្រើនជាង ១លានរង្វាន់។

អតិថិជន Smart ដែលប្រើប្រាស់លេខទូរស័ព្ទបង់លុយជាមុន (prepaid subscription) អាចចូលទៅកាន់កម្មវិធី SmartNas ហើយជ្រើសរើស “សង្ក្រាន្ត SmartNas” ដែលមានល្បែងប្រជាប្រិយខ្មែរ ដូចជា វាយក្មម លាក់កន្សែង បោះអង្គញ់ និងបវរកញ្ញាធ្លាក់ទឹក។ អតិថិជននឹង ទទួលបានសំបុត្រលេង១ ដងឥតគិតលុយ រៀងរាល់ថ្ងៃ ជាពិសេសអាចឈ្នះរង្វាន់ភ្លាមៗ ១០០%។

ចំពោះអតិថិជន ដែលបញ្ចូលលុយតាមឌីជីថល (e-top up) ដូចជាតាម SmartNas app និងវិបសាយ Smart ដោយមិនរាប់បញ្ចូល កាតកោស ឬ Smart ePIN ចំនួនចាប់ពី ១,២៥ដុល្លារឡើងទៅ ម្តងនឹងទទួលបានសំបុត្រលេង ៣ដងបន្ថែមទៀត។ សុពលភាពសំបុត្រលេងទាំងអស់នឹងត្រូវផុតកំណត់ក្រោយម៉ោង ១១ និង ៥៩នាទីយប់ នៅថ្ងៃដដែលក្រោយពេលទទួល។

លើសពីនេះទៀត រង្វាន់ក៏រួមមានប័ណ្ណបញ្ចុះតម្លៃ ១៥% សម្រាប់ទិញ Galaxy A53 និង Galaxy S22 Ultra, ប័ណ្ណបញ្ចុះតម្លៃ ២០% សម្រាប់ទិញបរិក្ខារ NINE, ទូរស័ព្ទ Nokia, ទូរស័ព្ទ Xiaomi, ទូរស័ព្ទ Samsung, ដបទឹក, ក្រម៉ា, មួក, ពិន្ទុ SmartVIP, គូប៉ុងតម្លៃ ១៥ដុល្លារ និង ៥០ដុល្លារសម្រាប់ទិញ iPhone, ការបញ្ចុះតម្លៃ SmartVIP, លុយក្នុងប្រព័ន្ធ, ទិន្នន័យអ៉ិនធឺណិត និងការលេងបន្ថែមជាច្រើនទៀត។

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បាននាំយកបណ្ណាល័យកម្សាន្តឌីជីថលធំជាងគេបង្អស់នៅកម្ពុជា ក្នុងអំឡុងពិធីបុណ្យជាតិ និងអរន្តជាតិនានា តាមរយៈកម្មវិធី SmartNas។ អតិថិជនរបស់ Smart បានលេងកម្សាន្តរហ្គេមឌីជីថលជាច្រើនដូចជា វាយក្អម អាំងប៉ាវ លោតម៉ុងសាយ បោះបាយបិណ្ឌ អុំទូកជាដើម ហើយក្រុមហ៊ុននឹងបន្តនាំយកកម្មវិធីកម្សាន្តឌីជីថលនានាសម្រាប់ពលរដ្ឋខ្មែរទាំងអស់។

អតិថិជន Smart ទាំងអស់អាចចូលទៅក្នុងកម្មវិធី SmartNas app ឥឡូវនេះ តាមរយៈ https://smartnas.smart.com.kh/campaign-details ឫសម្រាប់ព័ត៌មានលម្អិតនិងលក្ខខណ្ឌកម្មវិធី សូមចូលទៅកាន់ Smart Shop ឬចូលទៅ SmartNas app ឬទូរសព្ទទៅកាន់ ១២០៤ ឬចូលទៅកាន់វិបសាយ https://bit.ly/3i0RBe0 ឫ សូមចូលមើលវីដេអូលើ YouTube https://www.youtube.com/watch?v=dulEP-QIlKI&t=5s&ab_channel=SmartAxiata។ https://www.youtube.com/watch?v=dulEP-QIlKI៕
ដោយ ៖ កោះកែវ





-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


