ព័ត៌មានជាតិ
តោះ! លេងចោលឈូងចូលឆ្នាំថ្មី និងឈ្នះរង្វាន់ជាមួយ CamID/eMoney
ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតរបស់កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន បានបង្កើតយុទ្ធនាការដ៏គួរឱ្យរំភើបមួយ «លេងចោលឈូងផ្សងសំណាង» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី CamID/eMoney ឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ។
យុទ្ធនាការដែលចាប់ផ្ដើមពីថ្ងៃទី១០ ខែមេសា និងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ផ្ដល់រង្វាន់ជាច្រើន ដូចជា ខ្សែកមាស, ទូរសព្ទ iPhone 13 Pro, iPhone 12 កុំព្យូទ័រយួរដៃ Lenovo នាឡិកា Apple Watch, ទិន្នន័យប្រើអ៊ីនធឺណិត កាតទូរសព្ទ ទឹកប្រាក់សម្រាប់ការហៅទូរសព្ទក្នុងប្រព័ន្ធ និងរង្វាន់ផ្សេងៗជាច្រើនទៀត ។
ដើម្បីមានឱកាសឈ្នះរង្វាន់ អ្វីដែលលោកអ្នកគួរធ្វើ គឺគ្រាន់តែលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ
«ចោលឈូង» នៅលើកម្មវិធី CamID/eMoney ហើយ”ប្រសិនបើអ្នកបញ្ចូលលុយទូរសព្ទកាន់តែច្រើន អ្នកនឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើន ។”

អតិថិជនមិត្តហ្វូនគ្រប់រូបអាចលេងល្បែងចោលឈូងបានម្ដងដោយឥតគិតថ្លៃរៀងរាល់ថ្ងៃ ហើយដើម្បីលេងបានច្រើនដងជាងនេះ អ្នកគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដោយប្រើកាតកោស មិត្តហ្វូន ឬបញ្ចូលទឹកប្រាក់តាមប្រព័ន្ធឌីជីថល ក្នុងទឹកប្រាក់ចាប់ពី ៥០០០រៀល (១,២៥ដុល្លារ)ឡើងទៅ ។ តម្លៃនៃកាតកោសកំណត់ចំនួនដងដែលអ្នកអាចលេងល្បែងចោលឈូងបាន ហើយអ្នកលេង នឹងឈ្នះ១០០%។
យោងតាមមិត្តហ្វូន គោលគំនិតនៃហ្គេមឌីជីថលនេះ គឺរួមបញ្ចូលគ្នារវាងល្បែងប្រជាប្រិយចោលឈូង ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដូច្នេះ អ្នកគ្រប់គ្នាអាចលេងបាននៅលើទូរសព្ទស្មាតហ្វូន និងឧបករណ៍ឌីជីថល ។
ហ្គេមឌីជីថលនេះក៏បង្ហាញផងដែរថា ខណៈដែលផ្ដោតលើការអភិវឌ្ឍបច្ចេកវិទ្យាទំនើប មិត្តហ្វូន ក៏ស្រឡាញ់និងបញ្ចូលសោភ័ណភាពនៃវប្បធម៌ប្រពៃណីខ្មែរនៅក្នុងការងាររបស់ខ្លួនដែរ ។
មិត្តហ្វូន គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធធំជាងគេបំផុត និងផ្ដល់សេវាដល់ប្រជាជនកម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ។
ខណៈដែលធ្វើអាជីវកម្មនៅកម្ពុជា មិត្តហ្វូនតែងតែបានរួមចំណែកដល់សង្គមកម្ពុជា និងបានចូលរួមជាមួយប្រជាជនកម្ពុជានៅក្នុងការប្រារព្ធពិធីបុណ្យប្រពៃណីជាតិសំខាន់ៗបំផុត ដូចជា បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះជាដើម ។
តោះ ! រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងលេងចោលឈូងដើម្បីឈ្នះរង្វាន់ទាំងអស់គ្នា ។
ប្រសិនបើអ្នកមិនទាន់មានកម្មវិធី CamID ទេ សូមចូលទៅទាញយកនៅទីនេះ៖ https://bit.ly/camidkh ហើយប្រសិនបើអ្នកចង់ដោនឡូតកម្មវិធី eMoney សូមចូលទៅ ៖ https://goo.gl/p2feMZ (សម្រាប់ Android), និងចូលទៅ ៖ https://goo.gl/RnsZDg សម្រាប់ IOS.
រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ !
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


