ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ មន្ទីរពេទ្យហ្លួងម៉ែ ត្រៀមប្រែជា មន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាគ្រោងនឹងយកមន្ទីរពេទ្យហ្លួងម៉ែ ប្រែជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ខណៈចំនួនអ្នកជំងឺកូវីដ-១៩ កំពុងថយចុះជាលំដាប់ និងកម្ពុជាបានត្រៀមមន្ទីរពេទ្យថ្មី សម្រាប់ព្យាបាលប្រភេទជំងឺឆ្លង។

ថ្លែងនៅក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម នៅព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មន្ទីរពេទ្យហ្លួងម៉ែ អាចរៀបចំជាមន្ទីរពេទ្យឯកទេស ព្យាបាលជំងឺមហារីក ព្រោះបច្ចុប្បន្នជំងឺមហារីកកើតមានច្រើន។
ស្របពេលបច្ចុប្បន្នចំនួនអ្នកជំងឺកូវីដ-១៩ កំពុងធ្នាក់ចុះ ខណៈនៅភ្នំពេញនៅសល់តែ ២៦ នាក់ សម្ដេចបានផ្ដល់អនុសាសន៍ ផ្ទេរអ្នកជំងឺនៅស្តាតនៅពេទ្យហ្លួងម៉ែ ឬមន្ទីរពេទ្យចាក់អង្រែ ដើម្បីយកស្តាតទៅជួលជុល និងផ្ដល់ឱ្យកីឡាករហ្វឹកហាត់ ត្រៀមខ្លួនក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣២ នៅខែឧសភា ឆ្នាំ២០២៣។

ជាមួយគ្នានេះ សម្ដេចតេជោ ប្រកាសថា កម្ពុជាកំពុងសាងសង់មន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ក៏ដូចជាជំងឺឆ្លង មានទាំងបន្ទប់សម្ភព និងវះកាត់ជាដើម ដែលមន្ទីរពេទ្យនេះអាចទទួលអ្នកជំងឺជាង ១ ម៉ឺននាក់ នឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ។
បើទោះជំងឺកូវីដ-១៩ នៅកម្ពុជា មានស្ថានភាពល្អប្រសើរយ៉ាងណា សម្ដេចតេជោ នៅតែផ្ដាំផ្ញើថា យើងមិនអាចមើលស្រាល ឬភ្លេចខ្លួនបង្ការ និងការពារគ្រប់ពេលវេលា។

យោងតាមចំណាររបស់សម្តេចតេជោហ៊ុន សែន កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ មន្ទីរពេទ្យស្ត្រីនគរទេព និងត្រូវប្តូរឈ្មោះទៅជាមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីថ្វាយព្រះមរមរាជកិត្តិយសចំពោះព្រះរាជកិច្ចដឹកនាំប្រកបដោយទសពិធរាជធម៌ តាមព្រះរាជលំងានព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ព្រះមរមកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។ ដោយឡែក ស្របតាមស្ថានភាពបច្ចុប្បន្ន មន្ទីរពេទ្យ ហ្លួងម៉ែ កំពុងព្យាបាលអ្នកជំងឺកូវីដ-១៩៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


