សុខភាព
មន្ទីរពេទ្យហ្លួងម៉ែ ប្រាប់ពីរោគសញ្ញាសំខាន់ៗនៃជំងឺមហារីកក្រពេញប្រូស្តាត ដែលបុរសគ្រប់រូបគួរយល់ដឹង
ក្រពេញប្រូស្តាត (Prostate gland) គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធបន្តពូជរបស់បុរស ដែលមានទំហំប៉ុនផ្លែក្រូចឆ្មារ ហើយស្ថិតនៅខាងក្រោមប្លោកនោម និងនៅជុំវិញបង្ហួរនោម។ ក្រពេញនេះ មានតួនាទីផលិតសារធាតុរាវសម្រាប់ទឹកកាម។

បើតាមមន្ទីរហ្លួងម៉ែ ជំងឺមហារីកក្រពេញប្រូស្តាត គឺជាជំងឺមហារីកមួយដែលកើតឡើងនៅក្នុងក្រពេញប្រូស្តាត ហើយជាទូទៅ កើតលើបុរស ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ។ កត្តាហានិភ័យអាចរួមមាន អាយុ ប្រវត្តិក្នុងគ្រួសារ និងការប្រែប្រួលអរម៉ូន។ ការសិក្សាជាច្រើនបានណែនាំថា បុរសដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ គួរតែធ្វើការពិនិត្យសុខភាពជាប្រចាំ ដោយពិនិត្យឈាម Prostate-Specific Antigen (PSA) និងពិនិត្យក្រពេញប្រូស្តាតជាមួយគ្រូពេទ្យឯកទេស ដើម្បីរកឃើញជំងឺឱ្យបានឆាប់។
ចំពោះរោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត នៅដំណាក់កាលដំបូង ជំងឺនេះអាចមិនបង្ហាញរោគសញ្ញាច្បាស់លាស់ទេ ប៉ុន្តែអាចមានរោគសញ្ញាដូចជា នោមញឹកញាប់ ជាពិសេសពេលយប់, កម្លាំងទឹកនោមខ្សោយ, ពិបាកចាប់ផ្តើមនោម, នោមឈាម ឬទឹកកាមមានឈាម និងឈឺចាប់នៅតំបន់ចង្កេះ ឬឆ្អឹងខ្នង (នៅដំណាក់ចុងក្រោយ)។

ប្រសិនបើមិនបានរកឃើញ និងព្យាបាលទាន់ពេលវេលា អាចបង្កមានផលវិបាកដូចជា ការស្ទះនៃផ្លូវបង្ហូរនោម, នោមមិនចេញ, មហារីករាលដាលទៅឆ្អឹង ឬសរីរាង្គផ្សេងៗ និងខ្សោយតម្រងនោម។
មន្ទីរពេទ្យហ្លួងម៉ែ បានណែនាំឱ្យបុរសៗដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅពិនិត្យសុខភាពជាប្រចាំ និងពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីការពារបញ្ហាធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


