Connect with us

ព័ត៌មានជាតិ

ធនាគារ វឌ្ឍនៈ សម្ពោធ​បើក​ដំណើរ​ការ​ជាផ្លូវការសាខាខេត្តស្ទឹងត្រែង ដែលជាសាខាទី៣២

បានផុស

នៅ

ធនាគារ វឌ្ឍនៈ បាន​សម្ពោធ​បើកដំណើរការ​ជាផ្លូវការសាខាខេត្តស្ទឹងត្រែង ដែលជាសាខាទី៣២ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ ធនាគារ វឌ្ឍនៈ សាខាខេត្តស្ទឹងត្រែង មានអគារខ្ពស់ប្រណិត ដែលមានកម្ពស់ ៩ ជាន់ ស្ថិតនៅផ្ឡុវលេខ៦៣ ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល លោកចាន់ កុកឆយ អគ្គនាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ឡឹក ធី នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តស្ទឹងត្រែង ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាភ្ញៀវកិត្តិយស បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ ធនាគារ វឌ្ឍនៈ សាខាខេត្តស្ទឹងត្រែង​។

ធនាគារ វឌ្ឍនៈ សាខាខេត្តស្ទឹងត្រែង នឹង​ផ្តល់ជូននូវ​សេវាធនាគារសម្រាប់អាជីវកម្ម និងពាណិជ្ជកម្មគ្រប់ប្រភេទជូនអតិថិជន ដើម្បី​គាំទ្រអាជីវកម្ម​ និង​អ្នករស់នៅក្នុងមូលដ្ឋាន។ សាខាខេត្តស្ទឹងត្រែង ក៏មានផ្តល់ និងផ្សព្វផ្សាយ​សេវាធនាគារឌីជីថល រួមមាន សេវាធនាគារចល័ត សេវាធនាគារ​តាមអ៊ីនធឺណិត និងប័ណ្ណ ក៏ដូចជាសេវាបង់ប្រាក់ពន្ធ-អាករ សេវាកម្មទូទាត់សេវាសាធារណៈ ជូនដល់អតិថិជនផងដែរ។ ធនាគារ វឌ្ឍនៈ ក៏មានបញ្ជរបង់ប្រាក់ពន្ធ គ្រប់ប្រភេទ នៅក្នុងសាខាពន្ធដារមួយចំនួនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផង​ដែរ។

ធនាគារ វឌ្ឍនៈ ត្រូវបានទទួល​ស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ​២០២១ ធនាគារ វឌ្ឍនៈ ទទួលបានពានរង្វាន់អន្តរជាតិសរុបចំនួន ១២ ចំពោះសេវាធនាគារចល័ត អភិបាលកិច្ចល្អបំផុត និងសេវាកម្មអតិថិជនល្អបំផុត។

លោក គឹម ពិដោរ និងលោកឡុង សោភ័ណ្ឌ ជាប្រធាន និងអនុប្រធាន ធនាគារ វឌ្ឍនៈ សាខាខេត្តស្ទឹងត្រែង ដែលមានបទពិសោធន៍ច្រើនក្នុងវិស័យធនាគារ នឹងដឹកនាំបុគ្គលិកសាខា ដើម្បីបម្រើសេវាកម្មល្អបំផុតជូនអតិថិជន។   

បុគ្គលិកទាំងអស់នៃ ធនាគារ វឌ្ឍនៈ សាខាខេត្តស្ទឹងត្រែង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីនៃការផ្តល់សេវាកម្មធនាគារដ៏ល្អឯក ប្រកបដោយជំនាញវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់។ អតិថិជនអាចធ្វើការទំនាក់ទំនងមក ធនាគារ វឌ្ឍនៈ សាខាខេត្តស្ទឹងត្រែង  តាមរយៈលេខ ០២៣ ៩៨៧ ២២២ ឬ ០៨៩ ៨៣៣ ៧៩៧។

_______

ព័ត៌មានសង្ខេបអំពី ធនាគារ វឌ្ឍនៈ

ធនាគារ វឌ្ឍនៈ ជាធនាគារក្នុងស្រុក បង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដោយ អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ។ 

បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានបុគ្គលិកជាង ៨០០ នាក់ និង ៣២សាខា ដែលក្នុងនោះ ១៣ សាខា ស្ថិតនៅ រាជធានីភ្នំពេញ និង១៩សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាល ធនាគារ វឌ្ឍនៈ ស្ថិតនៅអគារ វឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ បាននិងកំពុងបន្តសាងសង់សាខាជាច្រើនទីតាំងផ្សេងទៀត ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២២ ខាងមុខនេះ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១១ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១១ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១៨ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម