ព័ត៌មានជាតិ
មិនគួរឱ្យជឿ ត្រីបបែលយក្សទឹកសាបកម្ពុជា អាចមានទម្ងន់ជិត ៦០០ គីឡូក្រាម
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានឱ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះថា ត្រីបបែលយក្សទឹកសាបកម្ពុជា អាចមានទម្ងន់ជិត ៦០០ គីឡូក្រាម ជាមួយប្រវែងជិត ៤ ម៉ែត្រ។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានឱ្យដឹងបន្តថា កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមការងារ បានសង្គ្រោះត្រីបបែលយក្សទឹកសាបមួយក្បាល ដែលគេកម្រនឹងប្រទះឃើញ ហើយក៏ជិតផុតពូជ។ វាមានទម្ងន់ ៤០០ផោន (ជាង ១៨០ គីឡូក្រាម) ប្រវែង ១៣ ហ្វីត (ជិត ៤ ម៉ែត្រ)។
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បញ្ជាក់បន្ថែមថា៖ “តើជឿ ឬមិនជឿ ថាត្រីបបែលយក្សដ៏អស្ចារ្យទាំងនេះ អាចមានទម្ងន់ជាង ១ ៣០០ ផោន (ជិត ៥៩០ គីឡូក្រាម) និងអាចលូតលាស់ដល់ប្រវែងជាង ១៦ ហ្វីត (ជិត ៥ ម៉ែត្រ)?”។

ក្រុមអ្នកស្រាវជ្រាវមានជំនឿថា ត្រីបបែលយក្សនេះ អាចស្វែងរកកន្លែងជ្រកកោននៅជិតអន្លង់ជ្រៅៗ ដែលគេមិនធ្លាប់បានរុករកនៅក្នុងទន្លេមេគង្គ ខណៈទន្លេមេគង្គគឺជាជម្រករបស់ត្រីទឹកសាបដែលមានទំហំធំៗ បំផុតនៅលើពិភពលោក។
គួររម្លឹកថា កាលពីពេលថ្មីៗនេះ ត្រីបបែលយក្សទឹកសាបញីមួយក្បាល មានឈ្មោះវិទ្យាសាស្ត្រ (Urogymnus polylepis) ទម្ងន់ ១៨០ គីឡូក្រាម ត្រូវអ្នកនេសាទចាប់បានដោយចៃដន្យ នៅក្នុងទន្លេមេគង្គ ក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ត្រីបបែលយក្សទឹកសាបនេះ មានប្រវែងទទឹងដងខ្លួន ១៨៥សង់ទីម៉ែត្រ ប្រវែងបណ្ដោយដងខ្លួន ២០០សង់ទីម៉ែត្រ និងប្រវែងដងខ្លួនសរុប ពីក្បាលដល់ចុងកន្ទុយ ប្រវែង ៣៩៣សង់ទីម៉ែត្រ។ អ្នកនេសាទប្រើសន្ទូចដើម្បីនេសាទត្រីធម្មតា ប៉ុន្តែ ចៃដន្យត្រីបបែលយក្សនោះទៅស៊ីត្រីដែលជាប់សន្ទូចនោះ។ អ្នកនេសាទបានរៀបរាប់ថា គាត់ចង់ជួយអភិរក្សត្រីបបែលយក្សទឹកសាប ដែលជាប្រភេទសត្វជិតផុតពូជនៅទន្លេមេគង្គ។ គាត់ក៏បានទាក់ទងទៅក្រុមការងារគម្រោងអច្ឆរិយភាពនៃមេគង្គភ្លាមៗ ហើយសុំឱ្យដាក់ស្លាកសញ្ញា វាស់វែង និងដោះលែងវាត្រឡប់ទៅក្នុងធម្មជាតិវិញ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ