ព័ត៌មានជាតិ
ពលរដ្ឋឃុំចាន់មូល ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យក្នុងស្រុកមេមត់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ
ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ អាជ្ញាធរឃុំ និងពលរដ្ឋ ក្នុងឃុំចាន់មូល ទាំងមូលដែលបានទទួលការចាក់វ៉ាក់សាំងលើកទី១. ទី២. ទី៣ និងដុសជំរុញដើម្បី ការពារជំងឺឆ្លងរីករាលដាលជាសកលនៃ ជំងឺកូវីដ១៩នាពេលកន្លងមកនេះ ។

ពលរដ្ឋមានចិត្តសប្បាយរីករាយឥតឧបមាបន្ទាប់ពី ពួកគាត់បានរួចផុតជីវិតពីជំងឺឆ្លងដ៏កាចសាហាវនេះ និងសូមថ្លែងអំណរគុណដល់ សម្តេច អគ្គសេនាបតី តេជោ ហ៊ុន សែន បានបង្កើតគ្រូពេទ្យស្ម័គ្រចិត្ត ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តនេះ និងក្រុមគ្រូពេទ្យក្នុងស្រុកមេមត់ទាំងមូល ក្រោមការឧបត្ថម្ភរបស់លោក ស្រេង លី ជាអភិបាល នៃគណៈអភិបាលស្រុកផងដែរ ដោយបានដឹកនាំបំពេញភារកិច្ចសម្រេច បានយ៉ាងជោគជ័យគួរឲ្យមោទនៈ។
នៅក្នុងឱកាសនោះដែរ លោកស្រី ប្រាក់ កក្កដា ជាសមាជិកក្រុមប្រឹក្សាឃុំចាន់មូលបានបញ្ជាក់ឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំឃុំចាន់មូល និងជាតំណាងឲ្យពលរដ្ឋទូទាំងឃុំ ដែលមានភូមិចំនួន១១ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ជាពិសេសសម្តេច តេជោ ដែលបានខិតខំយកចិត្តទុកដាក់ដល់ឃុំយើងខ្ញុំ ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ។ ឃុំចាន់មូលមានប្រជាពលរដ្ឋចំនួន៦៥០៤នាក់ ស្មើនឹង១៣៧៦គ្រួសារ ក្នុងនោះដែរ ចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងទាំងលើកទី១ លើកទី២ លើកទី៣ និងដុះជម្រុញ មានចំនួន ៤ ៣៣៦នាក់ ហើយ។

លោកស្រី ប្រាក់ កក្កដា បានបញ្ជាក់ឲ្យដឹងទៀតថា បញ្ហាហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវក្រាលគ្រួសក្រហម ផ្លូវបេតុងអាមេ បានកសាងឡើងដោយគមនាគមន៍ខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទដែលបានកសាងផ្លូវកៅស៊ូ១ខ្សែមានប្រវែង១៧គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដល់ពលរដ្ឋឲ្យបានប្រសើរឡើង។ វត្តមានចំនួន១ សម្រាប់បងប្អូនធ្វើបុណ្យទាន ហើយវិស័យអប់រំមានសាលាចំនួន៥កន្លែង បឋមសិក្សា៤ និងវិទ្យាល័យសិក្សា១ សម្រាប់ផ្តល់ចំណេះដឹងដល់កូនចៅប្រជាពលរដ្ឋរបស់យើង ចំពោះវិស័យសុខាភិបាលយើងក៏មានមណ្ឌលសុខភាពពេទ្យឃុំមួយកន្លែងសម្រាប់គាំពារសុខភាពបងប្អូនប្រជាពលរដ្ឋយើងផងដែរ។

ក្នុងនោះដែរ ឃុំក៏បានផ្តល់នូវភូមិ ឃុំ មានសុវត្ថិភាព គ្មានល្បែងស៊ីសង គ្មានការចែកចាយគ្រឿងញៀន និងការជួញដូរមនុស្សផងដែរ ។ ហើយនៅពេលខាងមុខនេះ ពលរដ្ឋទាំងអស់នឹងត្រូវបានចូលរួមបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដោយស្ម័គ្រចិត្តទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ គ្មានការគំរាមគំហែង ដោយសេរី និងយុត្តិធម៌ត្រឹមត្រូវពិតប្រាកដ៕
ដោយ ៖ សាន វិឡែម


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ