Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ អាជ្ញាធរសង្កាត់ចោមចៅទី ៣ នៅតែបន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រួលចរន្តទឹកហូរ បញ្ចៀសការជន់លិចដោយទឹកភ្លៀង នារដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីមេភូមិព្រៃទា ២ ថា នៅតំបន់នោះមានការស្ទះនូវចរន្តទឹកហូរ ហៀរមកលើផ្លូវ លោកក៏បានស្នើរថយន្តបូមលូរថយន្តសាលារាជធានីភ្នំពេញ ២ គ្រឿង ដើម្បីមកបូមស្តារជូនប្រជាពលរដ្ឋ។

លោក បន្តថា ការចុះបូមស្តារប្រព័ន្ធលូខាងលើនេះ ស្ថិតនៅផ្លូវលេខ ៣៤កា ភូមិព្រៃទា ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ដោយមានប្រវែង ១២០ ម៉ែត្រ។

លោក វ៉ា សាវឿន តំណាងឲ្យរដ្ឋបាលសង្កាត់ចោមចៅទី ៣ ទាំងមូល សូមថ្លែងអំណរគុណដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ , លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន រួមទាំងក្រុមការងាររាជធានីភ្នំពេញ និង លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានផ្តល់រថយន្តចំនួន ២ គ្រឿង សម្រាប់បូមលូទាន់ពេលវេលា៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម