ព័ត៌មានអន្ដរជាតិ
អាវុធលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែន ធ្លាយទៅដល់មជ្ឈិមបូព៌ា ធ្លាក់ចូលទីផ្សារងងឹត (មានវីដេអូ)
ប្រទេសរុស្ស៊ី បានអះអាងកាលពីថ្ងៃអង្គារទី០៥ខែកក្កដាថា អាវុធមួយចំនួនដែលលោកខាងលិចបញ្ជូនទៅឲ្យអ៊ុយក្រែន កំពុងធ្លាយទៅដល់ពាសពេញតំបន់មជ្ឈិមបូព៌ា និងធ្លាក់ចូលទៅក្នុងទីផ្សារងងឹត។

ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បាននិយាយថា កន្លងមក អ៊ុយក្រែនបានទទួលទំនិញយោធាជាង ២៨ ០០០តោន ហើយសព្វាវុធរបស់លោកខាងលិចមួយចំនួន កំពុងលេចឡើងនៅមជ្ឈិមបូព៌ា។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតណាមួយ ដើម្បីគាំទ្រការអះអាងរបស់ខ្លួនទេ។

លោក Shoigu និយាយថា “ក្នុងគោលបំណងឲ្យជម្លោះនៅអ៊ុយក្រែនបន្តអូសបន្លាយ, ក្រុមប្រទេសលោកខាងលិច កំពុងបន្តការផ្គត់ផ្គង់សព្វាវុធទ្រង់ទ្រាយធំដល់ទីក្រុង កៀវ។ យោងតាមព័ត៌មានដែលយើងទទួលបាន អាវុធបរទេសមួយចំនួនដែលផ្គត់ផ្គង់ដោយលោកខាងលិចដល់អ៊ុយក្រែន កំពុងរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ហើយកំពុងធ្លាក់ចូលទៅក្នុងទីផ្សារងងឹតផងដែរ”។
ដោយឡែក កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ី ជំរុញការវាយលុករបស់ពួកគេឲ្យកាន់តែជ្រៅចូលទៅក្នុង តំបន់ Donbas នៃភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីកងកម្លាំងរបស់ទីក្រុងមូស្គូ ដណ្តើមបានទីក្រុងយុទ្ធសាស្ត្រ Lysychansk។

លោក Shoigu បានប្រាប់លោក ពូទីន ថា កងកម្លាំងរបស់ទីក្រុងមូស្គូ ឥឡូវនេះបានគ្រប់គ្រង តំបន់ Lugansk ទាំងស្រុងហើយ។
លោក Shoigu ក៏និយាយដែរថា ប្រទេសរុស្ស៊ីនឹងបន្តនូវអ្វីដែលវិមានក្រឹមឡាំង ហៅថា ជា“ប្រតិបត្តិការយោធាពិសេស” រហូតដល់ទីបញ្ចប់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Channels TV
ចុចអាន៖ អ៊ុយក្រែន ប្តេជ្ញាបន្តប្រយុទ្ធជាមួយរុស្ស៊ី ដរាបណានៅតែទទួលបាន ការគាំទ្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


