Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្តេជ្ញាបន្តប្រយុទ្ធជាមួយរុស្ស៊ី ដរាបណានៅតែទទួលបាន ការគាំទ្រ (មានវីដេអូ)

បានផុស

នៅ

សមាជិកសភាអ៊ុយក្រែន លោកស្រី Lesia Vasylenko បាននិយាយថា ប្រទេសរុស្ស៊ី កំពុងព្យាយាមឈ្នះសង្រ្គាមនេះ ប៉ុន្តែការប្រយុទ្ធនឹងបន្តដរាបណាអ៊ុយក្រែននៅតែទទួលបានការគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
សមាជិកសភាអ៊ុយក្រែន លោកស្រី Lesia Vasylenko

ថ្លែងទៅកាន់ពិធីការិនី Kay Burley របស់ទូរទស្សន៍ Sky កាលពីថ្ងៃចន្ទទី០៤ខែកក្កដា លោកស្រី Vasylenk និយាយថា ខណៈលោកស្រីមិនជឿថា រុស្ស៊ីនឹងឈ្នះសង្គ្រាមនោះ វាជារឿងសំខាន់ណាស់ដែលអ៊ុយក្រែនបន្តទទួលបានការគាំទ្រផ្នែកយោធា។

ពិធីការិនី Kay Burley របស់ទូរទស្សន៍ Sky

លោកស្រីលើកឡើងថា “ការប្រយុទ្ធកំពុងបន្ត។ ប្រាកដណាស់ ការប្រយុទ្ធនឹងបន្តដរាបណាអ៊ុយក្រែនទទួលបានការគាំទ្,រ ការគាំទ្រផ្នែកយោធា និង ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលចាំបាច់ដើម្បីទប់ទល់នឹងរុស្ស៊ី ដែលនៅតែជាប្រទេសមានកង​ទ័ព​ធំ​បំផុតមួយ ក្នុងចំណោមប្រទេសមានកងទ័ពធំបំផុត​ទាំង​ប្រាំលើ​ពិភពលោក”។

សមាជិក​សភា​អ៊ុយក្រែន​រូបនេះ ​បន្ត​ថា “កម្លាំង​រុស្ស៊ី​កំពុង​តែ​បង្កើនការវាយលុក ​ក្នុង​ប្រទេស។ ពួកគេនឹងបន្តធ្វើវារហូតទាល់តែពួកគេត្រូវបានបញ្ឈប់។ ហើយមធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់ពួកគេនៅថ្ងៃនេះគឺ តាមរយៈការរុញច្រានដោយយោធាដ៏កាចសាហាវជាងនេះ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ វិមានក្រឹមឡាំង ព្រមានឆ្លើយតប បន្ទាប់ពី ប៊ុលហ្គារី បណ្តេញអ្នកការទូតរុស្ស៊ី ក្នុងទ្រង់ទ្រាយធំបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម