ជីវិតកម្សាន្ដ
ចំរើន សុភ័ក្រ្ត ទម្លាយរឿងតូចចិត្តព្រោះគេមិនសូវឲ្យតម្លៃលើអ្នកចម្រៀងភ្លេងខ្មែរ
តារាចម្រៀងស្រីវ័យក្មេងកញ្ញា ចំរើន សុភ័ក្រ្ត បានទម្លាយពីអារម្មណ៍ពិតផ្ទាល់ខ្លួន និងអាក់អន់ចិត្តព្រោះឃើញគេមិនសូវឲ្យតម្លៃលើអ្នកចម្រៀងភ្លេងខ្មែរ។
រឿងដែលធ្វើឲ្យតារាស្រីកញ្ញា ចំរើន សុភ័ក្រ្ត មានការអាក់អនចិត្តតាមរយ:បណ្តាញសង្គមថា តម្លៃនៃការជួយក្រុមភ្លេងខ្មែរទៅលេងឬប្រគុំក្នុងកម្មវិធីមង្គលការនានាថ្លៃចន្លោះពី២០០ដុល្លារទៅ ៣០០ដុល្លារប៉ុណ្ណោះ ខណ:សមាជិកក្នុងក្រុមមានរហូដល់ជិត ១០ នាក់។

កញ្ញា ចំរើន សុភ័ក្រ្ត បានលើកឡើងថា «ក្នុងនាមខ្ញុំជាអ្នកចម្រៀងភ្លេងខ្មែរ ខ្ញុំសូមមិននិយាយពីក្រុមវង់ភ្លេងធំៗទេ ហើយក៏សូមសំណូមពរដល់លោកគ្រូ អ្នកគ្រូបងប្អូនសិល្បករភ្លេងខ្មែរទាំងអស់ចូលពង្រឹងតម្លៃខ្លួនឯង និងឱ្យតម្លៃខ្លួនឯងឱ្យបានច្រើនជាងនេះ ព្រោះបើយើងមិនឱ្យតម្លៃខ្លួនឯងគ្មានអ្នកណាគេឱ្យតម្លៃយើងទេ។ ហើយក៏សំណូមពរដល់បងៗសម្អាងការក៏ដូចគ្នាទទួលគេរាប់ពាន់ដុល្លារ រាប់ម៉ឺនដុល្លារតែឱ្យភ្លេង ២០០ ទៅ ២០០ដុល្លារ អស់ហើយ»។
សុភ័ក្រ្តក៏បានលើកពីនូវជាក់ស្តែងមួយទៀតដែរថា បើម្ចាស់ដើមការខ្លះក៏អ៊ីចឹងដែរចំណាយផ្ការាប់ម៉ឺនដុល្លារមិនតថ្លៃទេ តែមកតថ្លៃភ្លេងខ្មែរញាក់សាច់។ មួយវង់មានគ្នា៦ ទៅ ៧នាក់ឱ្យគ្នា២០០ទៅ៣០០ដុល្លារ។ រីឯលោកគ្រូព្រះអាចារ្យក៏អ៊ីចឹងដែរគាត់ជាអ្នកមានចំណេះដឹងអ្នកដឹកនាំកម្មវិធីទាំងមូលឱ្យគាត់ ៥០ ដុល្លារធ្វើមិនធ្វើបើមិនធ្វើហៅគេទៀត។ ត្រង់ចំណុចនេះគេឃើញមានការបញ្ចេញមតិគាំទ្រចំពោះការលើកឡើងខាងលើ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


