ព័ត៌មានជាតិ
កសិករដាំស្លឹកគ្រៃក្នុងស្រុកពញាឮទទួលបានទិន្នផលខ្ពស់
ប្រភេទដំណាំស្លឹកគ្រៃដែលជាទម្លាប់ចាស់ពីដើមរៀងមកភាគច្រើនដាំតាមរបងផ្ទះ ឬក្រោយផ្ទះតែបន្តិចបន្តួចប៉ុណ្ណោះ ដោយពុំបានចាត់ទុកថាជាដំណាំមានប្រយោជន៍ច្រើនដល់អ្នកទទួលទាននោះ ឡើយ។ ក៏ប៉ុន្តែស្លឹកគ្រៃជាតម្រូវទីផ្សាររាល់ថ្ងៃ ដែលធ្វើឲ្យកសិករយើងងាកមកដាំស្លឹកគ្រៃដោយមិនរើសប្រភេទដីនោះឡើយ ដូចជាក្នុងស្រុកពញាឮ នៅតាមមាត់ទន្លេភាគច្រើនដាំស្លឹកគ្រៃដើម្បីផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ។

កសិករឈ្មោះ ឃឿន រស់នៅក្នុងឃុំល្វាឯម ស្រុកពញាឮខេត្តកណ្ដាល បានឲ្យដឹងថា អ្នកស្រុកនាំគ្នាដាំស្លឹកគ្រៃតាមដងទន្លេទទួលបានផលច្រើនដោយចំណាយទុនតិច ហើយក៏ពុំទទួលរងនូវហានិភ័យផងដែរ។លោក ឃឿន បន្តថា ត្បិតតែស្លឹកគ្រៃងាយដាំក៏ពិតមែន តែត្រូវប្រើពេលវេលាច្រើនចាប់ពី៤ទៅ៥ខែដែរ ទម្រាំបានផលបញ្ចេញលក់លើទីផ្សារ។ កសិកររូបនេះបន្តទៀតថា គាត់ទើបតែនឹងដាំស្លឹកគ្រៃនេះ២ឆ្នាំប៉ុណ្ណោះ ហើយនៅក្នុងភូមិសាស្ត្រតំបន់នេះប្រជាពលរដ្ឋដាំច្រើន ក៏ដោយសារមិនទុកដីឲ្យទំនេរចោលនោះដែរ។
ក្នុងក្បាលដី៤០បណ្តោយ២០០ម៉ែត្រ ក្នុងការចំណាយដាំដើមស្លឹកគ្រៃប្រើប្រាស់ទុនប្រមាណ៣លានរៀល។ ដោយឡែកនៅក្នុងទីផ្សារតម្លៃស្លឹកគ្រៃលក់គិតជាគីឡូក្រាមឬបំបែកជាដើមតូចៗលក់រាយ
រាល់ថ្ងៃពុំដែលសល់នោះឡើយ។ ដំណាំស្លឹកគ្រៃមិនសំដៅតែដាំលើដីល្បាយមាត់ទន្លេនោះទេ គេសង្កេតឃើញនៅតាមជើងភ្នំ ពិសេសជើងភ្នំគូលែនក៏មានដាំស្លឹកគ្រៃនេះច្រើនដែរ ដោយការដាំបុកដាំដូចជាស្រូវចម្ការដែរ៕
អត្ថបទ ៖ កញ្ញា វ៉ាត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ