KPT+
ការខូចចិត្តខុសពីជំងឺបេះដូង តែអាចធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ
ការខូចចិត្តអាចហៅម្យ៉ាងទៀតថា Stress Cardiomyopathy ឬ Takotsubo Cardiomyopathy មិនមែនជារឿងសើចនោះទេ។ ទោះបីជារោគសញ្ញារបស់វាដូចគាំងបេះដូងក៏ដោយ ប៉ុន្តែវាបណ្តាលមកពីភាពតានតឹងផ្លូវកាយ ឬផ្លូវចិត្តភ្លាមៗ ធ្វើឲ្យរាងកាយពិបាកទទួលយក។

ខុសពីជំងឺគាំងបេះដូង ជំងឺខូចចិត្តកើតឡើងតែពេលស្ត្រេសផ្លូវកាយនិងផ្លូវចិត្តតែប៉ុណ្ណោះ។ អ្នកប្រហែលជាច្រឡំថាខ្លួនឯងមានជំងឺគាំងបេះដូង ដោយសារតែរោគសញ្ញាវាស្រដៀងគ្នាពេកដូចជា ដកដង្ហើមខ្លីៗ និងឈឺណែនដើមទ្រូងជាដើម ប៉ុន្តែការខូចចិត្តមិនមានការស្ទះសរសៃឈាមបេះដូង ឬការខូចខាតបេះដូងជាអចិន្ត្រៃយ៍ទេ ហើយអ្នកគង់តែជាសះស្បើយ១០០%។
យើងដឹងរួចមកហើយថាហេតុផលអ្វីខ្លះ ជាដើមចមធ្វើឲ្យមនុស្សខូចចិត្ត ដោយសារតែការខូចចិត្តជាបញ្ហាមួយដែលកើតឡើងទៅលើមនុស្សសឹងតែគ្រប់គ្នា គ្រាន់តែមុននិងក្រោយទេ។ នៅពេលមានការខូចចិត្ តរាងកាយរបស់មនុស្សនឹងមានអាការៈដូចជា៖
– ការឈឺចាប់ធ្ងន់ធ្ងរ
– រាងកាយហត់នឿយ
– បញ្ហាសុខភាព (ការវាយប្រហារនៃជំងឺហឺត, ពិបាកដកដង្ហើម, ប្រកាច់, ដាច់សរសៃឈាមខួរក្បាល, ក្ដៅខ្លួនខ្លាំង, ជាតិស្ករធ្លាក់ចុះ, បាត់បង់ឈាមក្រហម, ចង្វាក់បេះដូងគ្មានស្ថេរភាព, សម្ពាធឈាមធ្លាក់ចុះ)
– ការចុះខ្សោយនៃ ventricle ខាងឆ្វេងនៃបេះដូងរបស់អ្នក
– មានសារធាតុរាវនៅក្នុងសួត។
រាល់ពេលអ្នកប្រតិកម្មទៅនឹងអារម្មណ៍ស្ត្រេស រាងកាយអ្នកបញ្ចេញអ័រម៉ូនស្ត្រេសចូលទៅក្នុងឈាមដូចជា អាដ្រេណាលីន, ណូរ៉ាដ្រេណាលីន, អាពីណេហ្វ្រីន និងណូរេពីណេហ្វ្រីន។ អ្នកជំនាញគិតថា អ័រម៉ូនទាំងនេះរំខានដល់មុខងារបេះដូងរបស់អ្នកនិងអាចបណ្ដាលឲ្យខ្សោយសាច់ដុំបេះដូងជាបណ្ដោះអាសន្ន។
ចំណែកឯការព្យាបាលអាស្រ័យលើភាពធ្ងន់ធ្ងរនៃរោគសញ្ញារបស់អ្នកជម្ងឺខូចចិត្ត ជាធម្មតាត្រូវបានព្យាបាលដោយថ្នាំ រហូតដល់ការជាសះស្បើយពេញលេញរួមមាន:
– ថ្នាំ Angiotensin-converting-enzyme inhibitors ដើម្បីបន្ថយសម្ពាធឈាម (រយៈពេលវែង)
– ថ្នាំ beta blockers ដើម្បីបន្ថយអត្រាបេះដូង (រយៈពេលខ្លី)
– ថ្នាំបញ្ចុះទឹកនោម ដើម្បីកាត់បន្ថយការឡើងជាតិទឹក (រយៈពេលខ្លី)
– ថ្នាំប្រឆាំងនឹងការថប់បារម្ភ ដើម្បីគ្រប់គ្រងភាពតានតឹង (ថ្នាំទាំងនេះអាចប្រើរយៈពេលយូរ ប្រសិនបើចាំបាច់)

លើសពីនេះ ការគ្រប់គ្រងភាពតានតឹងផ្លូវកាយ ឬផ្លូវចិត្ត អាចជួយបានដោយធ្វើតាមទម្លាប់ទូទៅដែលមានសុខភាពល្អផងដែរ ទាំងនេះរួមបញ្ចូលទាំង៖
– ការទទួលទានរបបអាហារដែលមានសុខភាពល្អ
– ហាត់ប្រាណទៀងទាត់
– គេងឲ្យគ្រប់គ្រាន់
– ចំណាយពេលជាមួយអ្នកជុំវិញខ្លួន
– គោរពការណាត់ជួបពេទ្យរបស់អ្នក ទាំងការតាមដាន និងការពិនិត្យសុខភាព
– បញ្ឈប់ការជក់បារី ការប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់គ្រឿងស្រវឹង៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ