ព័ត៌មានអន្ដរជាតិ
ស្រ្តីៗត្រូវដឹង! ជំងឺបេះដូង សម្លាប់មនុស្សច្រើនជាងជំងឺមហារីក ពិសេសស្រ្តីៗតែម្តង
ស្ត្រីជាច្រើនប្រហែលជាមិនដឹងទេថា ការគំរាមកំហែងសុខភាពដ៏ធំបំផុតរបស់ពួកគេមិនមែនជាជំងឺមហារីកនោះទេ ប៉ុន្តែវាជា«ជំងឺបេះដូង»ទៅវិញ។
នៅឆ្នាំ២០២៣ ជំងឺបេះដូងបាននាំឱ្យស្ត្រីម្នាក់ស្លាប់ ក្នុងចំណោម ៥នាក់ នៅសហរដ្ឋអាមេរិក នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺ(CDC)។ ទោះជាយ៉ាងណាក៏ដោយ CDC ក៏បានរកឃើញថាមានតែស្ត្រី ៥៦ភាគរយប៉ុណ្ណោះ ដែលដឹងពីហានិភ័យនេះ។

លោកស្រីវេជ្ជបណ្ឌិត C. Noel Bairey-Merz សាស្ត្រាចារ្យផ្នែកជំងឺបេះដូង និងជានាយកមជ្ឈមណ្ឌលបេះដូងស្ត្រីនៅវិទ្យាស្ថាន Cedars-Sinai បានប្រាប់ ABC News ថា៖ «វាជាឃាតករនាំមុខគេលើស្ត្រីគ្រប់វ័យ ដូច្នេះចាប់ពីអាយុ ១៨ឆ្នាំ ស្ត្រីនឹងស្លាប់ដោយសារជំងឺបេះដូងច្រើនជាងជំងឺមហារីកសុដន់។
ទោះបីជាវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងជាយូរមកហើយថាការឈឺទ្រូងរបស់ស្ត្រីទំនងជាការប្រែប្រួលតាមវ័យរបស់ស្រ្តី តែលោកស្រី Bairey-Merz បាននិយាយថានោះមិនមែនជាការពិពណ៌នាដែលត្រឹមត្រូវនោះទេ។
លោកស្រីបន្ថែមថា៖ «ស្ត្រីមានចំនួន ៥១ភាគរយនៃប្រជាជន គឺមានលក្ខណៈមិនប្រក្រតីច្រើន បើធៀបនឹងបុរសមានតែ ៤៩ភាគរយ»។
លោកស្រី Bairey-Merz បានពន្យល់ថា តាមប្រវត្តិសាស្ត្រ ការស្រាវជ្រាវជំងឺសរសៃឈាមបេះដូងបានផ្តោតលើបុរសភាគច្រើន។
ឧទាហរណ៍ អ្វីដែលមនុស្សតែងគិតថាជារោគសញ្ញាបុរាណនៃការគាំងបេះដូង ដូចជា ការឈឺទ្រូង ការបែកញើស និងការឈឺចាប់ចេញពីដៃឆ្វេង អាចជារឿងធម្មតាសម្រាប់បុរស ប៉ុន្តែមិនមែនធម្មតាចំពោះស្ត្រីទេ។
យោងទៅតាមសមាគមន៍បេះដូងអាមេរិក (AHA) បានឱ្យដឹងថា នៅពេលដែលស្ត្រីមានការគាំងបេះដូង ពួកគេទំនងជាមានអារម្មណ៍ឈឺចាប់នៅផ្នែកខាងលើ ខ្នង ដៃ ក និងថ្គាម។
នៅក្នុងការសិក្សាជាច្រើនដែលបានបោះពុម្ពផ្សាយនៅក្នុងគេហទំព័រ Journal of the American Heart Association ក្នុងខែឧសភា ឆ្នាំ២០២០ ស្ត្រីមានការលំបាកខ្ពស់នៃការឈឺចាប់រវាងស្មា ចង្អោរ និងក្អួត និងដង្ហើមខ្លី និងការថយចុះនៃការឈឺទ្រូង និងបែកញើសដែលទាក់ទងនឹងការគាំងបេះដូង។
លើសពីនេះ លោកស្រីវេជ្ជបណ្ឌិត C. Noel Bairey-Merz បានឱ្យដំបូន្មានទៅកាន់ស្រ្តីនិងបុរសទាំងអស់ ឱ្យហ៊ាននិយាយពីបញ្ហារបស់ខ្លួនទៅកាន់ពេទ្យដោយពុំមានសេចក្តីខ្មាសអៀន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


