ជីវិតកម្សាន្ដ
ឪពុកបង្កើតមហាសេដ្ឋី Elon Musk ជីកកកាយទំនាក់ទំនងល្អក់កករជាមួយកូនប្រុស
ថ្វីត្បិតទទួលជោគជ័យក្នុងវិស័យបច្ចេកវិទ្យាយ៉ាងត្រចះត្រចង់ ប៉ុន្តែមហាសេដ្ឋី Elon Musk បែរជាមានបញ្ហាចាក់ស្រេះ ជាមួយឪពុកបង្កើត ដោយលោកមិនចុះសម្រុងជាមួយគាត់អស់រយៈពេលជាយូរឆ្នាំមកហើយ។

ប្រិយមិត្តធ្លាប់ដឹងច្រើនមកហើយថា មហាសេដ្ឋី Elon Musk ជាបុគ្គលមានជាងគេបំផុតរបស់ពិភពលោក ដែលបុរសរូបនេះកើតនៅអាហ្វ្រិកខាងត្បូង មានម្តាយឈ្មោះ Maye Musk ជាតារាបង្ហាញម៉ូដ ចំណែកឪពុកឈ្មោះ Errol Musk ជាវិស្វករអេឡិចត្រូនិក អ្នកបើកយន្តហោះ និងជានាវិកមួយរូប។

តាមពិតដើមកំណើតរបស់ Elon Musk មិនមានប្រវត្តិលំបាកដូចមហាសេដ្ឋីមួយចំនួនឡើយ ដោយលោកកើតក្នុងគ្រួសារអ្នកមានទ្រព្យធនគួរសម ប៉ុន្តែជីវិតរបស់លោកមានភាពល្អក់កករជាខ្លាំង ក្រោយពេលឪពុកម្តាយលែងលះគ្នានៅឆ្នាំ ១៩៨០ គឺនៅពេលដែលមហាសេដ្ឋីរូបនេះទើបតែមានអាយុ ៩ឆ្នាំ។
បន្ទាប់ពីឪពុកម្តាយលែងលះគ្នា Elon Musk បានទៅរស់នៅជាមួយឪពុកមួយរយៈ ហើយក្រោយមកលោកផ្លាស់ទៅរស់នៅជាមួយម្តាយ និងបងប្អូន នៅប្រទេសកាណាដា។

លោក Elon Musk ធ្លាប់ចែករំលែកជាមួយសារព័ត៌មាន CNN ថា ពេលវេលាដែលលោករស់នៅជាមួយឪពុក គឺជាវេលាដ៏គួរឱ្យភ័យខ្លាច ដែលនេះជាមូលហេតុនាំឱ្យលោកសម្រេចនៅឆ្ងាយពីគាត់។ ទោះជានិយាយយ៉ាងនេះក្ដី Elon Musk មិនបដិសេធទេថា ឪពុករបស់លោកបានរួមចំណែកដល់ភាពជោគជ័យរបស់លោកនៅក្នុងពេលបច្ចុប្បន្ននេះ ។
តាមប្រភពពីមនុស្សស្និទ្ធស្នាល បានបង្ហើបថា Elon Musk និងឪពុកបង្កើតមិនចុះសម្រុងនឹងគ្នានោះទេ ហើយពួកគេមិនធ្លាប់លើកឡើងពីគ្នា នៅក្នុងប្រព័ន្ធផ្សព្វផ្សាយឡើយ។ ប៉ុន្តែថ្មីៗនេះ លោក Errol Musk ស្រាប់លើកនិយាយអំពីទំនាក់ទំនងជាមួយកូនប្រុស នៅក្នុងបទសម្ភាសន៍រយៈពេល ២០នាទី ក្នុងកម្មវិធី Kyle និង Jackie O។

Errol Musk និយាយថា ថ្វីត្បិតគាត់មានកូនប្រុសជាមហាសេដ្ឋីក៏ដោយ ក៏គាត់ពុំមានមោទកភាពនោះទេ។ លើសពីនេះ លោក Errol Musk បង្ហើបថា គាត់មិនដែលបានទទួលប្រាក់ឧបត្ថម្ភពីកូនប្រុសគាត់ម្ដងណាឡើយ ទោះបីជា Elon Musk ជានាយកប្រតិបត្តិនៃក្រុមហ៊ុនរថយន្តដ៏ល្បីល្បាញមួយរបស់ពិភពលោក ប៉ុន្តែ Errol ពុំមានរថយន្តរបស់ក្រុមហ៊ុន Tesla សម្រាប់ប្រើប្រាស់ទេ។
ទោះយ៉ាងណា លោក Errol បានសម្ដែងក្ដីបារម្ភរបស់ខ្លួនចំពោះ Elon Musk យ៉ាងខ្លាំងផងដែរ មិនថាកូនប្រុសរបស់គាត់ឈានដល់វ័យ ៥០ឆ្នាំ ឬមិនថា Elon រឹងមាំប៉ុនណា ចំពោះគាត់នៅតែចាត់ទុក Elon Musk ជាកុមារដែលមិនចេះមើលថែទាំខ្លួនដដែល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿង ៦ យ៉ាងអ្នកប្រហែលមិនធ្លាប់ឮអំពីម្តាយមហាសេដ្ឋី Elon Musk
ចុចអាន៖ ដឹងតិចនិកបង្រៀនកូនៗរបស់មហាសេដ្ឋី Elon Musk អ្នកអាចភ្ញាក់ផ្អើល
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


