KPT+
ដឹងតិចនិកបង្រៀនកូនៗរបស់មហាសេដ្ឋី Elon Musk អ្នកអាចភ្ញាក់ផ្អើល
ក្ដោបក្ដាប់ទ្រព្យសម្បត្តិប្រមាណ ៣០០ពាន់លានដុល្លារ លោក Elon Musk គឺជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០២២នេះ។ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះលើសមត្ថភាព និងអាជីពនោះទេ មហាសេដ្ឋីរូបនេះ ក៏ទទួលបានការកោតសរសើរចំពោះការចិញ្ចឹមបីបាច់កូនៗរបស់លោកផងដែរ។
អ្វីដែលធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង គឺតិចនិកបង្រៀនកូនៗទាំង ៧ របស់ Elon Musk ហាក់ប្លែកពីឪពុកម្តាយទូទៅ ដែលក្នុងនោះលោកតែងតែ៖
១. អនុញ្ញាតឱ្យកូនៗប្រើប្រាស់អ៊ីនធឺណិត

ក្នុងនាមជាមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បើកចិត្តទូលាយដោយអនុញ្ញាតឱ្យកូនៗប្រើប្រាស់អ៊ីនធឺណិតសម្រាប់ការរៀនសូត្រ។ Elon Musk បានចែករំលែកថា «ខ្ញុំឱ្យកូនរបស់ខ្ញុំប្រើអ៊ីនធឺណិតតាំងពីតូចមក ហើយពួកគេទទួលបានការអប់រំពី YouTube និង Reddit ជាចម្បង»។
២. ឱ្យកូនលេងវីដេអូហ្គេម ប៉ុន្តែត្រូវរក្សាទម្លាប់អានសៀវភៅ


តាំងពីកុមារភាព Elon Musk ចូលចិត្តវីដេអូហ្គេមណាស់ ដែលនោះជាមូលហេតុនាំឱ្យលោកអភិវឌ្ឍចំណង់ចំណូលចិត្តក្នុងការសរសេរកម្មវិធី។ ដូច្នេះហើយ មហាសេដ្ឋីរូបនេះ មិនរឹតត្បិតកូនៗក្នុងការលេងហ្គេមនោះទេ ព្រោះលោកយល់ថាវាជួយផ្ដល់ការកម្សាន្ត និងអភិវឌ្ឍបញ្ញារបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ Elon Musk បានគ្រប់គ្រងពេលវេលាលេងហ្គេមយ៉ាងតឹងរ៉ឹងចំពោះកូនទាំងអស់ ដោយពួកគេត្រូវរក្សាទម្លាប់អានសៀវភៅជាប្រចាំ។ Elon Musk ចែករំលែកថា “កុមារត្រូវចំណាយពេលអានសៀវភៅពីរដងច្រើនជាងការលេងវីដេអូហ្គេម។ ធ្វើបែបនេះយើងអាចការពារពួកគេពីការញៀនហ្គេម និងអភិវឌ្ឍជំនាញដែលមានប្រយោជន៍នៅពេលអនាគត”។
៣. បង្រៀនកូនឱ្យស្គាល់សម្ពាធ

មុនពេលក្លាយជាមហាសេដ្ឋី Elon Musk ត្រូវឆ្លងកាត់ការលំបាក និងជំពប់ដួលជាច្រើនលើកច្រើនសារ។ ទោះជាយ៉ាងនេះក្តី លោកមិនបានបោះបង់ពាក់កណ្តាលផ្លូវនោះទេ។ នេះហើយជាមូលហេតុដែលជួយឱ្យលោកទទួលជោគជ័យដូចបច្ចុប្បន្ន។ ដូច្នេះ ចំពោះកូនៗរបស់ Elon Musk លោកតែងតែទុកឱ្យពួកគេប្រឈមមុខនឹងការលំបាក និងសម្ពាធតាំងពីតូច ដើម្បីឱ្យពួកគេរៀនធំឡើងមានភាពរឹងមាំ និងឯករាជ្យ។
៤. លើកទឹកចិត្តកូនឱ្យញ៉ាំអាហារសុខភាព

តាមសម្ដីរបស់អ្នកមើលថែទាំកូនក្នុងគ្រួសារ Musk បានចែករំលែកថា កូនៗរបស់ Elon Musk តែងមានទម្លាប់ញ៉ាំដែលមានសុខភាពល្អ។ ជាទូទៅ ប្រសិនត្រូវចេញទៅញ៉ាំអីនៅខាងក្រៅផ្ទះ ក្មេងៗតែងជ្រើសរើសចូលហាងអាហារបួស ឬអាហារសរីរាង្គផ្សេងៗ ជាជាងចូលហាង Burger ឬ Pizza។
៥. បើកសាលាផ្ទាល់ខ្លួនសម្រាប់អភិវឌ្ឍន៍ចំណេះដឹងរបស់កូន

Elon Musk បានសាងសង់សាលាមួយឈ្មោះថា Ad Astra (Reach for the stars) នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា។ មិនដូចមហាសេដ្ឋីដទៃទៀតដែលបញ្ជូនកូនរបស់ពួកគេទៅសាលារៀនល្បីៗ Elon Musk បានសាងសង់សាលាផ្ទាល់ខ្លួនមួយនេះ ដើម្បីដឹកនាំកូនឱ្យរៀនតាមវិធីរបស់លោក។ សាលានេះអនុញ្ញាត្តឱ្យក្មេងៗប្រើវិធីសាស្ត្រដោះស្រាយបញ្ហា និងស្រាវជ្រាវផ្សេងៗ ដើម្បីជួយអភិវឌ្ឍការគិតរបស់ពួកគេ។
តើអ្នកគិតយ៉ាងណាចំពោះវិធីសាស្ត្រចិញ្ចឹមកូនរបស់ Elon Musk?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងរ៉ាវ ចម្លែក ៧ យ៉ាងពីក្រោយជោគជ័យនៃមហាសេដ្ឋី ELON MUSK
ចុចអាន៖ មហាសេដ្ឋី Elon ធ្លាប់រៀបការដល់ទៅ៣ដង និងមានសង្សារសុទ្ធតែជាតារាល្បីៗក្រោយលែងលះភរិយា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
តារាសម្ដែងសិង្ហបុរី ទម្លាយថា មានវិញ្ញាណខ្មោចតាមដល់ផ្ទះ ក្រោយថតភាពយន្តនៅកម្ពុជា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ទស្សនិកជនសរសើរគំនិត Mai Davika ក្រោយច្នៃឈុតដូចស្លឹកចេក ក្នុងកម្មវិធីប្រេនលំដាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Yaya បង្អួតប៊ីគីនីឆ្លុះសាច់ពណ៌ខ្មៅ លើកោះ ម៉ាល់ឌីវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
ធនាគារ អង់គ្លេស ចាយលុយតែ ១ ដុល្លារទិញយកសាខាធនាគារដែលក្ស័យធនរបស់ អាមេរិក
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
រោងចក្រផលិតស្បែកជើងដ៏ធំមួយ រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា