កីឡា
ទីបំផុត Man United ទិញបាន Casemiro ជាផ្លូវការហើយ
Manchester United បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការជាមួយក្លឹប Real Madrid ក្នុងការចុះកុងត្រាយក Carlos Henrique Casemiro ក្នុងតម្លៃខ្លួន៦០លានអឺរ៉ូ និងបែកបន្ថែមផ្សេងៗ១០លានអឺរ៉ូទៀត។ ទាំងភាគី Man United និង Real Madrid សុទ្ធតែបានប្រកាសពីកិច្ចព្រមព្រៀងនេះហើយ។

Casemiro នឹងចុះកុងត្រារយៈពេល៤ឆ្នាំ និងទទួលបានប្រាក់ពលកម្មច្រើនជាងនៅ Real Madrid ស្ទើរពីរដង។ អ្វីដែលកាន់តែពិសេសទៀតនោះ វត្តមានរបស់កីឡាកររូបនេះគឺជួបមិត្តចាស់វិញគឺ Ronaldo និង Raphael Varane។
Casemiro ជាសមាជិកដ៏សំខាន់ម្នាក់ដែលជួយ Real Madrid ឈ្នះពានរង្វាន់ជាច្រើនចាប់តាំងពីរូបគេបានចុះកុងត្រាជាមួយក្លឹបអេស្ប៉ាញមួយតាំងពីអាយុ២០ឆ្នាំកាលពីខែមករា ឆ្នាំ២០១៣។ ពានរង្វាន់សរុបរហូតដល់១៨ដែលរូបគេឈ្នះជាមួយ Reald គឺ Champion Leagues ៥ដង, Club World Cups ៣ដង, លីគកំពូលអេស្ប៉ាញ៣ដង, Copa del Rey ១ដង និង Spanish Super Cups ៣ដង។ រូបគេក៏ឈ្នះពានរង្វាន់ឯកជន និងឆ្នាំ២០២២នេះជាប់ឈ្មោះប្រជែងពាន Ballon d’Or៕


ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


