កីឡា
៤ ចំណុចត្រូវដឹងពីកីឡាករ Matheus Cunha មុនពេលលេចធ្លោនៅ Man United
ខ្សែប្រយុទ្ធ Matheus Cunha មានភាពតស៊ូខ្លាំង ដោយហ៊ានចាកចេញពីផ្ទះទាំងនៅកុមារភាព ដើម្បីតាមចាប់ក្តីស្រមៃរបស់ខ្លួន ក្នុងការក្លាយជាកីឡាករបាល់ទាត់អាជីព ខណៈបច្ចុប្បន្នរូបគេកំពុងមានភាពលេចធ្លោខ្លាំងនៅ Manchester United។

ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៦ ឆ្នាំ ត្រូវបានក្លិបបិសាចក្រហមចុះកិច្ចសន្យាយកបាននៅរដូវកាល ២០២៥-២០២៦។ បច្ចុប្បន្នរូបគេកំពុងធ្វើបានល្អនៅក្លិប ដែលពោរពេញដោយប្រវត្តិសាស្ត្រជោគជ័យមួយនេះ។ កាលពីថ្ងៃ អាទិត្យ ទី ២៥ ខែ មករា កន្លងទៅ រូបគេទើបតែបានរួមចំណែកស៊ុតបញ្ចូលទីមួយគ្រាប់ ជួយឱ្យ Man United យកឈ្នះលើក្រុមកំពូលតារាង Arsenal ក្នុងលទ្ធផល ៣ ទល់នឹង ២។
បើត្រឡប់ក្រោយ ទៅមើលពីការចាប់ផ្តើមរបស់កីឡាករ ប្រេស៊ីល រូបនេះ គឺពិតជាមិនងាយស្រួលនោះទេ ដោយរូបគេបានឆ្លងកាត់នូវឧបសគ្គជាច្រើន ទម្រាំលេចធ្លោដូចបច្ចុប្បន្ន។ រឿងដ៏ចាប់អារម្មណ៍បំផុត គឺ Cunha បានចាកចេញពីផ្ទះ ទៅរស់នៅម្នាក់ឯងតាំងពីអាយុ ១៤ ឆ្នាំ ដើម្បីចាប់អាជីពជាកីឡាករបាល់ទាត់។

ខាងក្រោមនេះ ជាចំណុចសង្ខេបគួរឱ្យចាប់អារម្មណ៍ ៤ ចំណុចរបស់ខ្សែប្រយុទ្ធ Matheus Cunha មុនពេលលេចធ្លោនៅ Man United៖
- ការចាប់ផ្តើមដំបូង៖ Cunha ចាប់ផ្តើមលេងបាល់ទាត់ដំបូងនៅប្រទេសប្រេស៊ីល ដោយលេងក្នុងក្រុម ហ្វូតសាល ជាមុនសិន។ បន្ទាប់មក រូបគេទទួលបានឱកាសចូលហ្វឹកហាត់នៅថ្នាលយុវជនរបស់ក្លិប Coritiba ក្នុងប្រទេស ប្រេស៊ីល នៅអាយុ ១៤ ឆ្នាំ។ ការផ្លាស់ប្តូរនេះតម្រូវឲ្យរូបគេរស់នៅដោយខ្លួនឯង ដោយស្ថិតឆ្ងាយពីគ្រួសារចម្ងាយប្រហែលជាង ៣ ពាន់គីឡូម៉ែត្រ។
- ការផ្លាស់ទៅអឺរ៉ុប៖ នៅអាយុ ១៨ ឆ្នាំ គាត់បានធ្វើការសម្រេចចិត្តដ៏សំខាន់ក្នុងការចាកចេញពីប្រទេសកំណើតទៅអឺរ៉ុប ដោយចុះកិច្ចសន្យាជាមួយក្លិបអាជីពលើកដំបូងជាមួយក្លិប FC Sion នៃប្រទេសស្វីស ក្នុងឆ្នាំ ២០១៧។
- ការសម្របខ្លួន៖ គាត់បានសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងតម្រូវការរបស់បាល់ទាត់អឺរ៉ុប ហើយបន្តផ្លាស់ទៅក្លិបធំៗដូចជា RB Leipzig, Hertha BSC និង Atlético Madrid។ Cunha បានលើកឡើង ថា គាត់បានផ្លាស់ប្តូរពីការលេងជាខ្សែបម្រើ ដែលជាតំណែងដើមរបស់ខ្លួន ទៅជាខ្សែប្រយុទ្ធកណ្ដាល ឬខ្សែបម្រើស្លាបវិញ ដើម្បីឱ្យសមស្របទៅនឹងយុទ្ធសាស្ត្របាល់ទាត់សម័យទំនើប ដូចជាប្រព័ន្ធ ៤-៣-៣។
- ការជម្នះនឹងឧបសគ្គ៖ បន្ទាប់ពីជួបការលំបាកក្នុងការលេងនៅ Atlético Madrid កីឡាករ Cunha បានសម្រេចដ៏ធំមួយ ដោយបានផ្លាស់ទៅកាន់ក្លិប Wolves នៃលីគកំពូល អង់គ្លេស។ ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ បានក្លាយជាជំហានវិជ្ជមាននៅក្នុងអាជីពរបស់គាត់ ដែលបានជួយឲ្យគាត់លេចធ្លោខ្លាំង រហូតត្រូវបានក្លិប Man United មើលឃើញ ហើយក៏បានចុះកិច្ចសន្យានៅក្នុងឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


