ជីវិតកម្សាន្ដ
លោកគ្រូ ហួរ ឡាវី ប្រកាសប្តេជ្ញាបម្រើសិល្ប:ជារៀងរហូត
ទោះបីជាអំឡុងមួយរយ:ចុងក្រោយនេះតារាចម្រៀងជើងចាស់ល្បីឈ្មោះ គឺលោកគ្រូ ហួរ ឡាវី ហាក់មិនសូវមានទីផ្សាចម្រៀងដោយសារការវិវឌ្ឍន៍តាមវ័យក៏ពិតមែន តែសម្រាប់ការគាំទ្ រនិងប្រជាប្រិយភាពនៅតែរក្សាបានមិនមានការចុះថមថតទេ ។

ជាក់ស្តែងថ្មីៗនេះតារាចម្រៀងជើងចាស់សម្លេងស្អកលោកគ្រូ ហួរ ឡាវី បានប្រកាសប្តេជ្ញាចិត្ត និងអះអាងថា លោកនៅតែបន្តអាជីពជាតារាចម្រៀងតទៅមុខទៀត ពោលគឺលុះត្រាតែថ្ងៃខាងមុខច្រៀងលែងកើត ទើបលោកគ្រូឈប់ច្រៀង។សព្វថ្ងៃនេះលោកគ្រូ ហួរ ឡាវី នៅតែបន្តអាជីពច្រៀងនៅភោជនីដ្ឋានមួយកន្លែងនាម្តុំចោមចៅ។

តារាចម្រៀងវ័យ៧៧ឆ្នាំ លោកគ្រូ ហួរ ឡាវី បានបញ្ជាក់ថា “ទោះបីខ្ញុំចាស់ ខ្ញុំនៅតែបម្រើការងារសិល្បៈជារៀងរហូតដោយក្ដីស្រលាញ់ចេញពីរបេះដូង”។ តាមរយ:ការប្រកាសនេះ បានធ្វើឲ្យទស្សនិកជនសម្តែងការអបអរ និងគាំទ្រលើកកម្លាំងចិត្តដល់លោកគ្រូ ហួរ ឡាវី គ្រប់គ្នា។

លោកគ្រូ ហួរ ឡាវី បច្ចុប្បន្នត្រូវបានគេដឹងថា លោកកំពុងប្រើជីវិតរស់នៅយ៉ាងសាមញ្ញក្នុងផ្ទះមួយក្នុងរាជធានីភ្នំពេញ តែរឿងដែលធ្វើឲ្យអ្នកគាំទ្រអាណិតនោះ គឺលោកគ្រូហាក់កណ្ដោចកណ្ដែងចិត្តដោយមិនទាន់អស់អាល័យបន្ទាប់ពីភរិយារបស់លោកបានទទួលមរណភាពទៅទាំងអាល័យដោយសារជំងឺកូវីដ-១៩៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


