ជីវិតកម្សាន្ដ
ផ្ទុះការរិះគន់ពេញបណ្តាញសង្គម ក្រោយឃើញការបង្ហាញឈុតល្បែងស៊ីសង ក្នុងកម្មវិធី Miss Grand Cambodia 2022
ទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងការមិនពេញចិត្ត និងផ្ទុះការរិះគន់ដោយមិនសំចៃមាត់ បន្ទាប់ពីឃើញការបង្ហាញឈុតល្បែងស៊ីសងក្នុងកម្មវិធី Miss Grand Cambodia 2022 ដែលប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២។


ពិតណាស់សម្រាប់កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 កាលពីមិញ គឺបានឈានដល់វគ្គនៃការបង្ហាញឈុតតំណាងខេត្ត-ក្រុងចំនួន ៣៥ ដែលបង្ហាញដោយបេក្ខភាពទាំង ៣៥ នាក់។កត់សម្គាល់ក្នុងវគ្គនេះដែរ ចំពោះបេក្ខភាពទាំងអស់បាននាំយកឈុតដែលសម្គាល់នូវអត្តសញ្ញាណខេត្ត-ក្រុងនីមួយៗក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញនៅលើឆាកប្រកួតដល់ទស្សនិកជន និងអ្នកគាំទ្រ។
បេក្ខភាពមួយចំនួន តំណាងឲ្យខេត្ត-ក្រុងផ្សេងគ្នាភាគច្រើនសុទ្ធតែទទួលបានការគាំទ្រសរសើរនូវរូបសម្រស់ស្រស់ស្អាតជាមួយឈុតប្រណីត ដែលមានភាពទាក់ទាញភ្នែកជាមួយអត្ថន័យដ៏ល្អៗ។ ប៉ុន្តែផ្ទុយពីបេក្ខភាពដែលទទួលបានការគាំទ្រ និងសរសើរពីទស្សនិកជនក៏មានឈុតតំណាងក្រុងចំនួន ២ បានធ្វើឲ្យមហាជនសម្តែងការមិនពេញចិត្ត និងផ្ទុះការរិះគន់ពេញបណ្តាញសង្គម។
ឈុតទាំងពីរដែលផ្ទុះការរិះគន់ពីទស្សនិកជនរួមមាន ក្រុងបាវិត និងក្រុងប៉ោយប៉ែត ខណៈគេយល់ថាឈុតទាំងពីរនេះ មិនបានឆ្លុះបញ្ចាំងពីកិត្តិយសជាអត្តសញ្ញាណជាតិ និងតំណាងខេត្តឲ្យប្រជាជនកម្ពុជាទេ។


ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុក “បុរាណាចារ្យ “បានសម្តែងការមិនពេញចិត្តដោយលើកឡើងថា យើងសូមសម្ដែងការមិនពេញចិត្តឈុតទាំង ២ នេះ ព្រះរាជាណាចក្រកម្ពុជាមិនបានរីកចម្រើនដោយសាល្បែងស៊ីសងទេ ហើយល្បែងស៊ីសងគ្មានកិត្តិយសជាអត្តសញ្ញាណតំណាងជាតិ តំណាងខេត្ត តំណាងឱ្យប្រជាជនកម្ពុជាទេ។ ល្បែងស៊ីសងមិនមែនជាមោទកភាពនៃប្រទេសកម្ពុជាយើងទេ។
ប្រភពបានលើកឡើងទៀតថា កុំថាឡើយអេតមីនដែលមិនពេញចិត្ត សូម្បីតែបារមីដូនតាបារមីជំនាងឆាកក៏មិនពេញចិត្តដែរ លោកបានប្រើឥទ្ធិឫទ្ធិផ្តាច់សំឡេងអត្ថាធិប្បាយ និងភ្លេងភ្លាមៗទាន់ហន់។ ក្នុងនាមយើងជាខ្មែរកាន់ព្រះពុទ្ធសាសនាយើង ឃើញរូបសន្លឹកបៀរ គ្រាប់អាប៉ោង ជាប់គ្នានឹងប្រាសាទអង្គរវត្តដូចនេះ តើយើងមានសេចក្តីអៀនខ្មាសដែរឬទេ? មានសេចក្តីខ្មាសអៀននូវអំពើបាបដែរឬទេ? ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


