ព័ត៌មានជាតិ
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី អំពាវនាវឱ្យឈប់ជេរគ្នារឿងMGI ជៀសវាងបែកអូរហូរជាស្ទឹង ទង្គិចដល់រឿងជាតិនិយម
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ហ្វ្រង់ស័រ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ បញ្ឈប់ការជជែកវែកញែក ជេរគ្នាជាមួយភាគីថៃ ជុំវិញរឿងរ៉ាវ Miss Grand international ដែលកំពុងតែកើតរឿងរ៉ាវចម្រូងចម្រាសនាមួយរយៈពេលចុងក្រោយនេះលើបណ្ដាញសង្គម។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អំពាវនាវដូច្នេះ បន្ទាប់ពីអ្នកសារព័ត៌មានបានចោទសួរនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ តើមានបានលើករឿងរ៉ាវចម្រូងចម្រាសពាក់ព័ន្ធនឹង Miss Grand ដែលកំពុងកក្រើកបណ្តាញសង្គមដែរឬទេ?
ក្នុងសន្និសីទសារព័ត៌មាន លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានអះអាងថា នៅក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ក្រៅកិច្ចប្រជុំកំពូលអាស៊ានដែលឡាវធ្វើជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំកម្ពុជា និងថៃមិនបានជជែកពិភាក្សាអំពីករណីវិវាទរឿងMGI នេះឡើយ។ តាមលោករដ្ឋមន្ត្រីប្រតិភូ ថ្នាក់ដឹកនាំទាំងពីរមិនជជែកពិភាក្សាអំពីវិវាទនេះ តែមិនមែនមានន័យថា ថ្នាក់ដឹកនាំមិនដឹងពីរឿងជម្លោះក្រុមហ៊ុនឯកជន និងអ្នកគាំទ្រនេះឡើយ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ សង្កត់ធ្ងន់ដូច្នេះ៖ [ ខ្ញុំហ៊ានអះអាងនៅទីនេះថា ប្រមុខរដ្ឋាភិបាលទាំងពីរមិនបានយករឿងនេះមកជជែកនោះទេ តែមិនមែនបានន័យថាថ្នាក់ដឹកនាំទាំងពីរលោកមិនបានដឹងពីបញ្ហាដែលកំពុងផ្ទះនៅលើហ្វេសប៊ុកនោះទេ។ ]។

ស្របពេលដែលជម្លោះរឿងMGI កំពុងតែផ្ទុះលើបណ្ដាញសង្គម លោកមន្ត្រីជាន់ខ្ពស់ បានលើកឡើងថា បណ្ដាញសង្គមគឺជាទីកន្លែងដែលសង្គ្រាមពាក្យសម្ដីកើតឡើងលឿនរហ័សជាទីបំផុត។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រើទឡ្ហីករណ៍ និងការពន្យល់បំភ្លឺបែបស្ងប់ស្ងាត់ ជាជាងការប្រើពាក្យសម្ដីអសុរស ជេរគ្នា នាំឱ្យរឿងរបស់ក្រុមហ៊ុនឯកជន នាំឱ្យបែកជាអូរហូរជាស្ទឹងយូរថ្ងៃតទៅទៀត បើភាគីណាមួយយករឿងជាតិនិយម មកជជែកកាន់តែជ្រៅ។
តាមលោក តាន់ ហ្សង់ហ្វ្រង់ស័រ ភាគីកម្ពុជា ថៃ ជៀសវាងការជេរគ្នាទៅវិញទៅមក ត្បិតប្រទេសទាំងពីរ ជាប្រទេសដែលមានភូមិផងរបងជាប់គ្នា ដែលត្រូវរួមរស់ជាមួយគ្នារហូតដល់ផែនដីរលាយ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


