ជីវិតកម្សាន្ដ
បា្រសាទ ដាវីន បង្ហាញឈុតតំណាងជាតិ “អាទិទេពនៃសម័យកណ្តាល” ត្រៀមប្រកួតលើឆាកអន្តរជាតិ
ក្រោយគ្រងមកុដ Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដាវីន កំពុងដុះខាត់សមត្ថភាពបន្ថែម ដើម្បីតំណាងឱ្យកម្ពុជា ក្នុងការប្រកួតសម្រស់នៅលើឆាកអន្តរជាតិឆាប់ៗខាងមុខនេះ ដែលរៀបចំធ្វើឡើងនៅលើទឹកដីនៃ Mexico ។

ទន្ទឹមការប្រឹងប្រែងពង្រឹងសមត្ថភាព បវរកញ្ញាតំណាងកម្ពុជា ប្រាសាទ ដាវីន ធ្លាប់បានបញ្ជាក់ថា អ្នកនាងបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចេញទៅដណ្តើមយកមកុដពីការប្រកួតនៅលើឆាកអន្តរជាតិមួយនេះ ជាមួយនឹងសារដោយរៀបរាប់ថា “ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ចុះអ្នកទាំងអស់គ្នា? ជួបគ្នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៤រសៀល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ”។
ជាមួយនឹងការតាំងចិត្តចូលរួមប្រកួតនេះដែរ ប្រាសាទ ដាវីន ធ្លាប់អះអាងថា ខ្លួននឹងប្រើឱកាសមួយនេះឲ្យអស់ពីកម្លាំងកាយចិត្ត និងបេះដូង ដើម្បីនាំយកកម្ពុជាចូលទៅក្នុងចក្រវាឡ ឱ្យពិភពលោកកាន់តែស្គាល់បន្ថែមទៀត ជាមួយនឹងឈុតតំណាងជាតិ ដែលស្អាតប្រណិត និងពោរពេញដោយអត្ថន័យ ឈ្មោះថា “អាទិទេពនៃសម័យកណ្តាល” God of the Middle Period ។
គួររម្លឹកដែរថា កន្លងមកបវរកញ្ញារូបនេះ ក៏ធ្លាប់ទទួលបានតំណែងជាស្ត្រីឯកចក្រវាលកម្ពុជា Universal Woman Cambodia 2023 ផ្តល់ឱកាសសម្រាប់ស្ត្រីកម្ពុជាដែលរៀបការរួច ដើម្បីចូលរួមប្រកួតនៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម ដែលកាលណោះ អ្នកនាងទទួលបានជ័យលាភីលំដាប់រងទី៤ ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


