ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ទទួលបានរូបថតរបស់សម្ដេចមួយចំនួន ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលរូបថតរបស់សម្ដេចមួយចំនួនពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក តាមរយៈ Messenger។ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះអ្នក ដែលបានផ្តល់រូបថតមកឲ្យសម្ដេច តាមរយៈ Messenger Facebook។

តាមទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី ២៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «រូបថតដែលបញ្ជូនមកមានមួយចំនួន ខ្ញុំមិនដែលបានឃើញពីមុនមិនដឹងថា ថតនៅពេលណា នៅទីណានិងអ្នកណាជាអ្នកថត?។ លើកនេះមានរូបថត ៤សន្លឹក ដែលខ្ញុំគិតថា ថតក្នុងពេលតែមួយដោយសំគាល់ទៅលើអាវ ក្រវ៉ាត់កនិងផ្លាកសញ្ញាសម្រាប់ចូលប្រជុំ តែអ្វីដែលមិនច្បាស់គឺកន្លែង និងពេលវេលា»។

សម្ដេចតេជោ ហ៊ុន សែន សង្ស័យរូបថតទាំងនោះប្រហែលនៅ ៥កន្លែង ឬ ៥ប្រទេសគឺ៖ ១. ការប្រជុំក្រៅផ្លូវការហ្សាកាតា(JIM) ទាំងពីរលើកឆ្នាំ ១៩៨៨ និងឆ្នាំ ១៩៨៩ និងការប្រជុំរៀបចំសមាសភាព SNC ឆ្នាំ ១៩៩១ នៅឥណ្ឌូណេស៊ី។ ២. សន្និសីទប៉ារីសចាប់ផ្តើមដំបូងឆ្នាំ ១៩៨៩ នៅប្រទេសបារាំង។ ៣. ការប្រជុំបង្កើត SNC នៅតូក្យូប្រទេសជប៉ុន ឆ្នាំ ១៩៩០។ ៤. ការប្រជុំ SNCនៅបាងកក ឬប៉ាតាយ៉ា ប្រទេសថៃឆ្នាំ ១៩៩១។ ៥. ការប្រជុំ SNC នៅប៉េកាំងប្រទេសចិនឆ្នាំ ១៩៩១។ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលបានដឹងប្រភពរូបថតនេះ ជួយប្រាប់សម្ដេចផងព្រោះរូបថតទាំងនេះ ទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាពសម្រាប់កម្ពុជា៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


