ព័ត៌មានជាតិ
លោកស៊ុន ចាន់ថុល ចុះពិនិត្យមើលវឌ្ឍនភាពការងារចាក់បេតុងកៅស៊ូផ្លូវ៣៤ខ្សែក្នុងក្រុងព្រះសីហនុ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូ និងមន្ត្រីបច្ចេកទេសក្រសួងចុះពិនិត្យមើលវឌ្ឍនភាពការងារចាក់បេតុងកៅស៊ូពីលើផ្លូវបេតុងស៊ីម៉ង់ត៍នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។

តាមព័ត៌មានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៦ធ្នូនេះបានឲ្យដឹងថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានមើលថា តើក្រុមហ៊ុនសាងសង់ចាក់បេតុងកៅស៊ូក្រាលពីលើផ្លូវបេតុងស៊ីម៉ង់ត៍ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របតាមកិច្ចសន្យា និងសៀវភៅបន្ទុកដែរឬទេ ពោលគឺធ្វើយ៉ាងណាឱ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែនៅក្នុងខេត្តនេះមានគុណភាពល្អ រឹងមាំ និងជាប់បានយូរអង្វែង។

ក្នុងឱកាសនោះលោក ស៊ុន ចាន់ថុល បានធ្វើការណែនាំដល់ក្រុមហ៊ុនអ៊ុតបេទីមត្រូវអ៊ុតតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវធានា បានគុណភាព សោភ័ណភាព ដើម្បីការប្រើប្រាស់បានយូរអង្វែង។
លោក ស៊ូ សំពិសិដ្ឋ ប្រធានការដ្ឋាន របស់ក្រុមហ៊ុនCCES បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកទទួលអ៊ុតបេទីមផ្លូវចំនួន ៥ខ្សែក្នុងចំណោម៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដែលចាប់ផ្ដើមបើកការដ្ឋានអ៊ុតបេទីម កាលពីថ្ងៃ០២ ខែធ្នូ ឆ្នាំ ២០២០កន្លងមក គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ នៅលើផ្លូវទាំង ៥ខ្សែ ប្រកបដោយបរិមាណ គុណភាព និងសោភ័ណភាព ក្នុងការប្រើប្រាស់បានយូរ។

សូមបញ្ជាក់ថា ការអ៊ុតបេទីមលើកំណាត់ផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ មានកម្រាស់ ០,០៧ម៉ែត្រ ពីលើបេតុងកម្រាស់ ០,២៥ម៉ែត្រ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍ថា ផ្លូវធំតូចសរុបចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុនោះ បានចាក់បេតុង១០០ភាគរយហើយៗយើងកំពុងដំណើរការចាក់កៅស៊ូជាបន្តបន្ទាប់ដែលតាមការប៉ាន់ស្មានយើងអាចនឹងចាក់ឲ្យរួចរាល់នៅមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ។
សូមរំលឹកថា ផ្លូវធំតូចសរុបចំនួន៣៤ខ្សែ មានប្រវែងផ្លូវសរុប៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិរហូតដល់ទៅប្រមាណ ជា ៣០០លានដុល្លារអាមេរិកដើម្បីលើកកម្ពស់សោភណភាព និងសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងព្រះសីហនុ ដែលទីគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅភាគនិរតី៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


