Connect with us

ព័ត៌មានជាតិ

ដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម

បានផុស

នៅ

ដោយមានការឯកភាពរវាង ក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ជាមួយនឹងក្រុមហ៊ុនកាណាស៊ីធី នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយក្រុមកាណាស៉ីធី បានដាក់គ្រឿងចក្រចុះរុះរើរបង ដើម្បីពង្រីងផ្លូវបេតុងមួយខ្សែឲ្យធំទូលាយ និង ជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងសង្កេតឃើញថា ផ្លូវខាងលើមានសភាពតូចចង្អៀតដោយមានពលរដ្ឋតម្រូវការច្រើន ដើម្បីកាន់តែងាយស្រួលក្នុងការធ្វើដំណើរ ទើបរដ្ឋបាលខណ្ឌពោធិ៍សែនជ័យស្នើ ដល់ក្រុមហ៊ុនកាណាស៉ីធី រុះរើរបងដែលជាប់ផ្លូវដើម្បីបើកឲ្យធំទូលាយ និងជាប្រយោជន៍រួមដល់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះផងដែរ ក្រុមហ៊ុនកាណាស៊ីធី ក៏បានឯកភាពរុះរើរបងដើម្បីពង្រីកផ្លូវដោយ ភ្ជាប់ពីផ្លូវចោមចៅ រហូតទៅដល់ផ្លូវអមប្រឡាយមេទួលពង្រ ដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ៕ អត្ថបទ៖ ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម