KPT+
ក្បួនខ្នាតនៃការសំពះរបស់ខ្មែរ
នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានឱ្យនិយមន័យទៅលើពាក្យ សំពះ ថា ជាការលើកដៃទាំងពីរ ផ្គុំម្រាមទាំង១០ ទៅបុគ្គលណាដែលគោរព ឬ រកទីកន្លែង និងវត្ថុ ដែលជាទីគោរព។ ការសំពះ មាន សំពះគ្រូ សំពះម្តាយឳពុក សំពះការ សំពះពេលា សំពះសួរ សំពះលា សំពះសុំទោស សំពះអរគុណជាដើម។ ក្នុងនោះ ក៏មានសំពះងារ ឬថ្វាយបង្គំតាមបែបបទចំពោះព្រះមហាក្សត្រផងដែរ។

សំពះ គឺជាការបញ្ជាក់ពីសុជីវធម៌ ការគោរពដឹងគុណ និងគោរពគ្នាទៅវិញទៅមក ហើយអ្វីដែលពិសេសនោះ គឺសំពះ ជាការបង្ហាញនូវអត្តសញ្ញាណ និងវប្បធម៌របស់ខ្មែរ ដែលកូនខ្មែរគ្រប់រូបមិនគួរមើលរំលង ឬ ភ្លេចពីរបៀបនៃការសំពះរបស់ខ្លួន។ ចំពោះការសំពះរបស់ខ្មែរដែលត្រូវទៅតាមក្បូនខ្នាតនោះមាន ០៥របៀប ហើយក្នុងរបៀបនីមួយៗមានអត្ថន័យផ្សេងៗគ្នា។
១.សំពះកម្ពស់ត្រឹមផ្ទៃថ្ងាស៖ គឺសំពះដល់ព្រះពុទ្ធ ព្រះព្រហ្ម អ្នកតា ឬ វត្ថុស័ក្តសិទ្ធិក្នុងការបួងសួងផ្សេងៗ។
២.ចុងម្រាមដៃសំពះត្រឹមចិញ្ចើម៖ គឺសំពះសម្រាប់ព្រះសង្ឃ និងព្រះមហាក្សត្រ។
៣.ចុងម្រាមដៃត្រឹមច្រមុះ៖ គឺសំពះចំពោះឳពុកម្តាយ ជីដូនជីតា គ្រូបាធ្យាយ អាណាព្យាបាល ឬ អ្នកមានគុណ។
៤.ចុងម្រាមដៃសំពះត្រឹមមាត់៖ សំពះអ្នកដែលមានវ័យចាស់ជាង អ្នកមានឋានៈខ្ពស់ជាង ជាចៅហ្វាយនាយ ឬ ជារៀមច្បង។
៥.ដៃផ្គុំសំពះត្រឹមដើមទ្រូង៖ ការសំពះត្រឹមទ្រូងនេះ គឺមានពីររៀប។ ទី១ សំពះអ្នកដែលមាន វ័យ ឬ ឋានៈស្មើគ្នា រវាងមិត្តភក្តិ និងមិត្តភក្តិ។ ទី២ នៅពេលចៅហ្វាយនាយ ឬ រៀមច្បងសំពះ ត្រឡប់មកអ្នកមានវ័យតិចជាង គឺសំពះត្រឹមទ្រូងដូចគ្នា។
យ៉ាងណាមិញ ក្នុងបច្ចុប្បន្នភាពនេះពលរដ្ឋខ្មែរគ្រប់រូប មិនថាជាសិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន អ្នកលក់ដូរ ឬ អ្នកបម្រើការងារនៅស្ថាប័នណាមួយឡើយ គឺឃើញថា ការសំពះនៅមិនទាន់មានភាពត្រឹមត្រូវទៅតាមក្បួនខ្នាតរបស់ខ្មែរឡើយ។ ដោយខ្លះទៀត និយមការចាប់ដៃ ឱបលាគ្នា ជាជាងការសំពះលា ធ្វើឱ្យមនុស្សមួយចំនួនភ្លេច ឬ អៀនក្នុងការលើកដៃសំពះ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


