សេដ្ឋកិច្ច
CEO ក្រុមហ៊ុនទូរសព្ទសែលកាតជានរណា?
ក្នុងឆ្នាំ ២០២១ កន្លងទៅ ក្រុមហ៊ុន Cellcard សម្រេចតែតែងតាំងលោក Simon Perkins ឱ្យឡើងកាន់ដំណែងជានាយកប្រតិបត្តិជាន់ខ្ពស់ ជំនួសលោក Ian Watson។

តើលោក Simon Perkins ជានរណា មានប្រវត្តិការងារ និងស្នាដៃអ្វីខ្លះ មុនអង្គុយកាន់តំណែងជា CEO នៅក្រុមហ៊ុនទូរសព្ទដ៏ធំមួយនេះ?
មុនទទួលបានតំណែងនាយកប្រតិបត្តិ្ថជាន់ខ្ពស់ក្រុមហ៊ុនសែលកាត នៅថ្ងៃទី ០១ កក្កដា ឆ្នាំ ២០២១ លោក Simon Perkins មានបទពិសោធន៍ការងារជោគជ័យ ជាមួយក្រុមហ៊ុនធំៗ ជាច្រើនទាក់ទងនឹងវិស័យទូរគមនាគមន៍។

ក្រៅពីវិស័យទូរគមនាគមន៍ លោក Simon Perkins ក៏ធ្លាប់ជានាយកឯករាជ្យហិរញ្ញវត្ថុ នាយកមិនប្រតិបត្តិការហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សាភិបាល អនុគណៈកម្មាធិការ IT នៅធនាគារ J Trust ជាដើម។ លើសពីនេះទៀត លោកក៏ធ្លាប់ជា Non Executive Director Technology នៅ Smart Axiata, Independent Director Finance នៅ ANZ ធ្លាប់ជា CEO នៅ Apollo Towers Myanmar និងជា Managing Director នៅក្រុមហ៊ុន Ncell ផងដែរ។
លោក Simon Perkins ក៏ធ្លាប់ប្រឡូកការងារនៅក្រុមហ៊ុនទូរគមនាគមន៍អន្តរជាតិធំៗ ដូចជា ក្រុមហ៊ុន Millicom, Axiata, Hutchison និងជាមួយ British telecommunication។ មិនតែប៉ុណ្ណោះ លោកក៏បានធ្វើការនៅប្រទេសដែលកំពុងរីកចម្រើននៅអាស៊ី ពាក់ព័ន្ធនឹងទីផ្សារអភិវឌ្ឍន៍ ដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្រ្តាលី ហុងកុង ម៉ាឡេស៊ី និងសិង្ហបុរី ជាដើម។

ទាក់ទងនឹងសិក្សា លោក Simon ដែលជនជាតិអង់គ្លេស កាត់អូស្ត្រាលី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មអគ្គិសនី (Electrical Engineering) ក្នុងឆ្នាំ១៩៨៣ នៅសកលវិទ្យាល័យ Loughborough University Mechanical, Electrical and Manufacturing Engineering និងបន្តកាន់កាប់សញ្ញាបត្រ MBA (Master of Business Management) ពីសកលវិទ្យាក្នុងចក្រភព អង់គ្លេស នៅឆ្នាំ ១៩៩៣៕
អត្ថបទ៖ នាង រតនៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ