ព័ត៌មានជាតិ
គ្រោះថ្នាក់ចរាចរណ៍នៅចំណោទពេជ្រនិលកាលពីម្សិលមិញបណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និង៤នាក់ទៀតរងរបួសធ្ងន់
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកខ្សាច់ បុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរកាលពីថ្ងៃទី៣០ ខែធ្នូ ម្សិលមិញ នៅចំណោទពេជ្រនិល តាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១០៥និង១០៦ ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្លាប់អ្នករួមដំណើរ៣នាក់និងរងរបួសធ្ងន់០៤នាក់។

លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដ ម៉ាកFUSOពណ៌ខៀវ ពាក់ផ្លាកលេខខេមរភូមិន្ទ០១ 3-2869 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿង_ក្រហម ពាក់ស្លាកលេខខេមរភូមិន្ទ០១ 4A-2869 បានរេចង្កូតទៅកៀររថយន្តម៉ាក KIA ពណ៌លឿង ពាក់ស្លាកលេខសៀមរាប 3A-1240 (ប្រភេទរថយន្តក្រុង) បណ្តាលឲ្យស្លាប់មនុស្សប្រុសស្រី៣នាក់ (អ្នករួមដំណើរក្នុងរថយន្តក្រុង)។

លោកស្នងការបានបញ្ជាក់ថា អ្នកបើកបររថយន្ដសណ្ដោងដឹកខ្សាច់មានឈ្មោះ ចាន់ ទី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកអ្នកបើកបររថយន្ដក្រុងដឹកអ្នកដំណើរគេចខ្លួនបាត់។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទី០១.ឈ្មោះ ផេន ណារ៉ា ភេទស្រីអាយុ២២ឆ្នាំ រស់នៅភូមិស្រែប្រាំ ឃុំត្រពាំងស្រុក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទី០២.ឈ្មោះ ជា ស្រស់ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិសែនអភិវឌ្ឃ១ ឃុំ ទីពរ ស្រុកសន្ទុក ខេត្តកំពង់ធំ. និងទី០៣.ឈ្មោះ ហេង វណ្ណះ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិទី១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទាំង៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកអ្នករងរបួសធ្ងន់៤នាក់បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

សពជនរងគ្រោះទាំង៣នាក់បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តទាំងពីរគ្រឿងបានស្ទួចនិងអូសយកមករក្សាទុកនៅអធិការដ្ឋានរងចាំដោះស្រាយនៅក្រោយ៕
អត្ថបទ ៖ សុខុម

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


