Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ឃួ​ង ស្រេង និង​ឯកឧត្ដម ម៉ប់ សារិន ផ្ញើ​សារ​គោរព​ជូនពរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​ពិធី​ចម្រើន​ជន្មាយុ​គម្រប់ ៧៧ ឈានចូល ៧៨​ឆ្នាំ​

បានផុស

នៅ

​ភ្នំពេញ ៖ នាឱកាស​ប្រកបដោយ​សិរី​មង្គល​ថ្លៃថ្លា ចម្រើន​ជន្មាយុ​គម្រប់ ៧៧ ឈានចូល ៧៨​ឆ្នាំ របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ១២​កើត ខែ​ក​ត្ដិក ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២, ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់​, ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោកជំទាវ សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី ទេវតា​ថែរក្សា​ទឹកដី​នៃ ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ​ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សូម​មាន​សុខ​ភាពល្អ​បរិបូរ កម្លាំង​ពលំ​មាំមួន បញ្ញាញាណ​វាងវៃ និង​មាន​អាយុ​យឺនយូរ ដើម្បី​បន្តដំណើរ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កសាង និង​អភិវឌ្ឍ​នាវា​កម្ពុជា កាន់តែ​រុងរឿង​ឡើង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។

ឆ្លៀត​ក្នុងឱកាស​ដ៏​នក្ខត្តឫក្ស​នេះ​ផងដែរ យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ គុណូបការៈ​ដ៏​ថ្លៃថ្លា វីរភាព​ដ៏​ឧត្តុង្គឧត្តម​របស់ សម្តេច​ពិជ័យ​សេនា ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី​ពុះពារ​ឧបសគ្គ​គ្រប់បែបយ៉ាង បម្រើ​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ​ប្រកបដោយ​ឆន្ទៈ​មោះមុត និង​រួមចំណែក​ដ៏​ធំធេង ក្នុងការ​ដឹកនាំ និង​បម្រើ​ជាតិ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។​

ជាថ្មី​ម្ដងទៀត យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ប្រោស​ប្រទាន​ពរជ័យ​ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី ចៅប្រុស​ចៅស្រី សូម​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

អ្នកជំនាញថៃព្រមាន​ពីការគំរាមកំហែងសេដ្ឋកិច្ច​ធំៗ​ បើការចរចាពន្ធ ត្រាំ បរាជ័យ

ព័ត៌មានជាតិ៥៨ នាទីutes មុន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ “សួនតេជោសន្តិភាព” ខេត្តបាត់ដំបង

សន្តិសុខសង្គម១ ម៉ោង មុន

ករណីហិង្សារវាងនាយប៉ុស្ដិ៍ចំបក់ និងពលរដ្ឋ កើតឡើងដោយសារការណែនាំរឿងចាក់ធុងបាស់រំពងសំឡេងរំខានអ្នកជិតខាង

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ៥៧៧ ក្រុមហ៊ុន មានអាជ្ញាបណ្ណអាជីវកម្ម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម