Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំកងទ័ពជើងគោក កម្ពុជា-ឥណ្ឌូនេស៊ី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី

បានផុស

នៅ

ថ្នាក់ដឹកនាំកងទ័ពជើងគោក កម្ពុជា-ឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានកន្លងមករវាងកងទ័ពជើងគោកទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងខណៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯក អាហ្គឹស ស៊ូប៊ីយ៉ានតូ (Agus Subiyanto) មេបញ្ជាការរង កងទ័ពជើងគោកឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងកិច្ចជំនួបនេះ ថ្នាក់ដឹកនាំកងទ័ពជើងគោក កម្ពុជា-ឥណ្ឌូនេស៊ី បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែង នៃកិច្ចសហការរវាងអង្គភាពចំណុះកងទ័ពទាំងពីរ ជាអាទិ៍ ការហ្វឹកហ្វឺបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសក្តានុពលផ្សេងៗបន្ថែមទៀត សម្រាប់នាពេលអនាគត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើសាកសួរសុខទុក្ខជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ (Dudung Abdurachman) មេបញ្ជាការ កងទ័ពជើងគោកឥណ្ឌូនេស៊ី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន និងយោធិននៃកងទ័ពជើងគោកឥណ្ឌូនេស៊ី ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងកក់ក្ដៅ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កិច្ចប្រជុំពហុភាគី មេបញ្ជាការ កងទ័ពជើងគោក អាស៊ាន (ACAMM) លើកទី២៣ ត្រូវបានរៀបចំទ្បើងដោយ កងទ័ពប្រជាជនវៀតណាមជាម្ចាស់ផ្ទះ រួមទាំង កិច្ចប្រជុំប្រចាំឆ្នាំ នាយទាហានរង អាស៊ាន (ASMAM) លើកទី១០ និង ព្រឹត្តិការណ៍ ជំនួបបាញ់កាំភ្លើងដៃ កងទ័ពជើងគោក អាស៊ាន (AARM) លើកទី៣០ នៅរដ្ឋធានីណូយ នៅក្នុងឆ្នាំ២០២២ នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម