ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី ចេញមុខបកស្រាយរូបភាពបែកធ្លាយនៅក្លឹបកម្សាន្តមួយកន្លែង
អ្នកឧកញ៉ា គួច ម៉េងលី បានចេញសារបកស្រាយនៅលើផេកផ្លូវការរបស់លោក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជុំវិញនឹងរូបភាពលោក និងនារីម្នាក់បានឈរថតក្នុងក្លឹបកម្សាន្តមួយកន្លែងថា រូបលោកមានកម្មវិធីជប់លៀងជាលក្ខណៈគ្រួសារធម្មតា រួចនារីរូបនោះជាអ្នកសុំថតជាមួយលោកដើម្បីទុកជាអនុស្សារីយ៍ប៉ុណ្ណោះ។
ក្រោយពីបែកធ្លាយនូវរូបភាពខាងលើកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលបង្កជាភ្ញាក់ផ្អើលជាខ្លាំងដល់សាធារណជន ព្រមទាំងមានមហាជនមួយចំនួនធ្វើការបញ្ចេញមតិដោយគ្មានក្រមសីលធម៌ចំពោះរូបភាពមួយសន្លឹកនោះ។

អ្នកឧកញ៉ា គួច ម៉េងលី បានបង្ហោះសារថា នៅពេលដែលរូបលោកបានរៀបចំកម្មវិធីជាលក្ខណៈគ្រួសាររបស់លោក ក៏មាននារីម្នាក់មកសុំថតរូបដើម្បីទុកជាអនុស្សាវរីយ៍។ ក៏ប៉ុន្តែ គាត់ក៏បានយករូបភាពនោះទៅបង្ហោះ ដោយបានភ្ជាប់ជាមួយនឹងចំណងជើងមិនសមរម្យ បង្កជាភាពភ្ញាក់ផ្អើល និងយល់ច្រឡំដល់មហាជនទាំងឡាយ។
អ្នកឧកញ៉ាបានសរសេរថា៖ “ក្មួយស្រី អរគុណច្រើនដែលបានថត ហើយនិងបានផុស។ រូបភាពនេះពិតជាស្អាត ប៉ុន្តែក្មួយមកសុំលោកគ្រូថតទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីក្រុមគ្រួសារមិត្តភ័ក្កិលោកគ្រូទេ ចុះម្ដេចបានជាក្មួយផុសហើយនិយាយអ៊ីចឹងទៅវិញ តិចគេច្រឡំថាក្មួយផ្ដេសផ្ដាសទៅ?”

បន្ថែមពីនោះ អ្នកឧកញ៉ា គួច ម៉េងលី ដែលជាបុគ្គលល្បីល្បាញរូបនេះបានផ្តាំទៅសាធារណជន ដែលបានចែករំលែករូបភាពបន្ត ការបញ្ចេញមតិអវិជ្ជមាន នាំគ្នាបញ្ចេញមតិប្រកបដោយវិជ្ជាជីវៈឡើងវិញ។ ព្រោះរូបលោកក៏ជាមនុស្សម្នាក់ ដែលត្រូវមានពិធីជប់លៀងផ្សេងៗ ជួបជុំគ្រួសារ និងមិត្តភក្តិដូចមហាជនឯទៀតអញ្ចឹងមិនខុសគ្នាឡើយ៕

ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


