Connect with us

ជីវិតកម្សាន្ដ

ឆន ស្រីណេត សូមទោសអ្នកគាំទ្រ មិនអាចដណ្ដើម​មកុដជូនជាតិ

បានផុស

នៅ

កញ្ញា ឆន ស្រីណេត ដែលជាបវរកញ្ញាតំណាងកម្ពុជាបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសម៉ាឡេសុីហើយកាលពីថ្ងៃព្រហស្បតិ៍ទី១០ខែវិច្ឆិកាឆ្នាំ២០២២ ដើម្បីចូលរួមការប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Tourism International 2022។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិរបស់បវរកញ្ញាតំណាងកម្ពុជាគឺកញ្ញា ឆន ស្រីណេត សង្កេតឃើញមានការចូលរួមជូនដំណើរផងដែរពីសំណាក់អ្នកគាំទ្រនិងបងប្អូនមិត្តភក្តិនៅឯព្រលានយន្តយន្តហោះភ្នំពេញ។ ក្នុងនោះក៏មានការជូនពរនិងលើកទឹកដល់កញ្ញា ឆន ស្រីណេត ក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលនេះផងដែរ។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ទីបំផុតនៅយប់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ ២០២២ ដែលជាវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតសម្រស់ Miss Tourism International 2022 ម្ចាស់គ្រងមកុដហើយគឺបានទៅលើនាង Suphatra Kl iangprom មកពីប្រទេសថៃ។

ចំណែកឯអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា ក៏បានបង្ហាញនូវអារម្មណ៍ចូលរួមសោកស្ដាយចំពោះកញ្ញា ឆន ស្រីណេត ដែលមិនអាចដណ្ដើមបានលទ្ធផលល្អជូនប្រជាជនកម្ពុជាដូចការរំពឹងទុក។ ក្នុងនោះដែរសម្រាប់សាមីខ្លួន ឆន ស្រីណេត ក៏បានពោលពាក្យសូមទោសដោយខ្លីថា «សូមទោសកម្ពុជា ខ្ញុំធ្វើមិនបានល្អអ្នកទេ»។

កញ្ញាឆន ស្រីណេត មុនពេលចាកចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ីក្នុងកម្មវិធី Miss Tourism International 2022 នាងក៏បានបញ្ជាក់យ៉ាងខ្លីងបានត្រៀមខ្លួនរួចរាល់សម្រាប់ការចេញទៅប្រកួតលើកនេះ។ យ៉ាងណាមិញ ស្រី​ណេត ជានារីមួយរូបដ៏លេចធ្លោក្នុងចិត្តមហាជនគ្រប់មជ្ឈដ្ឋាន ខណ:ដែលបវរកញ្ញាពោរពេញដោយសមត្ថ ភាពឆ្លាតវ័យនិងរូបសម្រស់ស្រស់ស្អាត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម