ជីវិតកម្សាន្ដ
ក្រុមហ៊ុន ថៃ ចាយប្រាក់ ១១០ លានដុល្លារ ទិញយក Miss Universe
ក្រុមហ៊ុន TCG Social Media Group ដែលមានមូលដ្ឋាននៅប្រទេសថៃ បានធ្វើសន្និសីទសារព័ត៌មានដោយប្រកាសពីការផ្តល់ជូនចំនួន ៣.៥ ពាន់លានបាត (ប្រហែល ១១០ លានដុល្លារ) ដើម្បីទិញយកស្ថាប័ន Miss Universe (MU)។

នៅថ្ងៃទី ៣ ខែធ្នូ ក្រុមហ៊ុន TCG Social Media Group បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីស្នើសុំទិញសិទ្ធិរបស់ស្ថាប័ន MU ដែលដឹកនាំដោយលោក Phatphong Jeriyanurawong (JT.Wong) – ស្ថាបនិក និងជានាយកប្រតិបត្តិ។
នៅក្នុងសន្និសីទសារព័ត៌មាន លោក JT.Wong បានប្រកាសពីចេតនារបស់លោក ក្នុងការទិញអាជ្ញាប័ណ្ណ ១០០% របស់ស្ថាប័ន MU ជាមួយនឹងការផ្តល់ជូនជាសាច់ប្រាក់ចំនួន ៣.៥ ពាន់លានបាត (ប្រហែល ១១០ លានដុល្លារ)។ លោកជឿជាក់ថា នេះជាតម្លៃខ្ពស់ ដែលគ្មាននរណាម្នាក់អាចប្រកួតប្រជែងបាន។
គោលដៅរបស់លោក JT.Wong គឺចូលរួមចំណែកដោះស្រាយបញ្ហានៅ JKN ជាពិសេសសម្រាប់ម្ចាស់បំណុលតូចៗ។ ក្រុមហ៊ុន TCG Social Media Group ក៏ជាជនរងគ្រោះក្នុងការបណ្តាក់ទុនរួមគ្នាជាមួយ JKN ដែលមានតម្លៃជាង ៣០០ លានបាតផងដែរ។
លោកបានអះអាងថា ប្រសិនបើទិញយក MU នោះនឹងមិនមានការផ្លាស់ប្តូរនៅក្នុងអស្ថាប័ននោះទេ រួមទាំងបុគ្គលិក និងនាយកប្រចាំប្រទេស។ គោលបំណងរបស់លោកគឺគ្រាន់តែចាក់បញ្ចូលដើមទុន ដើម្បីនាំ MU ចូលទៅក្នុងយុគសម័យថ្មីមួយ។
លោកក៏បានបញ្ជាក់ពីឆន្ទៈ ក្នុងការសហការជាមួយអ្នកជំនាញថៃល្បីៗក្នុងឧស្សាហកម្មសម្ផស្សដូចជា អ្នកស្រី Piyaporn Sankosik (នាយកប្រតិបត្តិនៃ TPN Global) និងលោក Nawat Itsaragrisil (ប្រធាន Miss Grand International)។
លក្ខខណ្ឌតែមួយគត់ដែលលោក JT. Wong បានលើកឡើងគឺថា ប្រសិនបើការទិញយកនេះទទួលបានជោគជ័យ លោកនឹងស្នើសុំការផ្ទេរកម្មសិទ្ធិបញ្ញារបស់ Miss Universe នៅសិង្ហបុរីទៅឲ្យ TCG Social Media Group។
លោក JT. Wong បានកំណត់ថ្ងៃផុតកំណត់សម្រាប់សំណើសហប្រតិបត្តិការនេះនៅថ្ងៃទី 31/12/2025។ ប្រសិនបើ JKN មិនបានឆ្លើយតបនៅថ្ងៃនោះទេ សំណើនេះនឹងត្រូវដកចេញ។
ពីមុនមក ស្ថាប័ន Miss Universe បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ បន្ទាប់ពីមានព័ត៌មានអំពីការផ្លាស់ប្តូរកម្មសិទ្ធិបញ្ញារបស់កម្មវិធីប្រកួត។ MUO បានបញ្ជាក់ថា មិនមានកិច្ចព្រមព្រៀង កិច្ចសន្យា ការទិញភាគហ៊ុន ការផ្ទេរសិទ្ធិ ឬការចរចាជាបន្តបន្ទាប់ជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយសង្គម TCG ទាក់ទងនឹងការលក់ ឬការទិញយកស្ថាប័ន Miss Universe នោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ម្ចាស់មកុដ MU ប្តេជ្ញាមិនបោះបង់តំណែងចោល ដោយសារសម្ពាធពីមហាជនទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


