ជីវិតកម្សាន្ដ
លោក Omar អំពាវនាវឲ្យដកហូតមកុដបវរកញ្ញាចក្រវាលពី Fatima Bosch
លោក Omar Harfouch ដែលបានលាលែងពីតំណែងជាចៅក្រមសម្រាប់កម្មវិធីប្រកួតសម្រស់ Miss Universe (MU) បង្ហោះអត្ថបទមួយដោយអំពាវនាវឲ្យដកហូតមកុដរបស់បវរកញ្ញាចក្រវាលម៉ិកស៊ិក Fatima Bosch ដែលលោកចាត់ទុកថា ខ្វះតម្លាភាពបន្ទាប់ពីវគ្គផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាលឆ្នាំ២០២៥ ។

នៅក្នុងអត្ថបទនេះ លោក Omar បានផ្តល់វិធានការបន្ទាន់ចំនួន ៥ ដែលត្រូវតែអនុវត្តនៅសប្តាហ៍ក្រោយ ដល់គណៈកម្មាធិការរៀបចំកម្មវិធីបវរកញ្ញាចក្រវាល មុនពេលគាត់ចាត់វិធានការផ្លូវច្បាប់។
លោក Omar Harfouch បានស្នើសុំឲ្យបវរកញ្ញាម៉ិកស៊ិករូបនេះបោះបង់មកុដបវរកញ្ញាចក្រវាលជាបន្ទាន់ ដោយសារតែទំនាក់ទំនងនយោបាយ និងហិរញ្ញវត្ថុរវាងក្រុមគ្រួសាររបស់នាង និងស្ថាប័នបវរកញ្ញាចក្រវាលត្រូវបានលាតត្រដាង។
ទី២ លោកស្នើសុំឲ្យអ្នកជំនួញ Raul Rocha លាលែងពីតំណែង និងត្រូវបានដកចេញពីកម្មវិធីប្រកួតបវរកញ្ញាទាំងអស់ ចំពោះការរំលោភលើក្រមសីលធម៌ និងស្តង់ដារមួយចំនួននៃកម្មវិធីប្រកួត។
ទី៣ លោក Omar ក៏បានស្នើសុំឲ្យបង្កើតគណៈកម្មាធិការឯករាជ្យមួយដើម្បីស៊ើបអង្កេតតម្លាភាពនៃកម្មវិធីប្រកួតអន្តរជាតិ និងជាតិ ក្រោមការត្រួតពិនិត្យរបស់ក្រុមហ៊ុនសវនកម្មមួយ។ តម្រូវការសវនកម្មត្រូវតែអនុវត្តចំពោះដៃគូទាំងអស់ចាប់ពីឆ្នាំក្រោយ។
ទីបួន លោកបានស្នើសុំឲ្យបន្តអាណត្តិរបស់រាជិនីសម្រស់ដាណឺម៉ាក Victoria Kjær Theilvig រយៈពេលមួយឆ្នាំទៀត ដើម្បីមានពេលវេលារៀបចំរចនាសម្ព័ន្ធស្ថាប័ន Miss Universe ឡើងវិញ។
ជាចុងក្រោយ លោកបានស្នើសុំឲ្យមានការស៊ើបអង្កេតលើកិច្ចព្រមព្រៀងធ្វើជាម្ចាស់ផ្ទះ Miss Universe 2026 នៅ Puerto Rico ដើម្បីពិនិត្យមើលថាតើមានកិច្ចព្រមព្រៀងសម្ងាត់ណាមួយដើម្បីរៀបចំលទ្ធផលនៃការប្រកួតដែរឬទេ។
អត្ថបទរបស់លោក Omar ត្រូវបានដកស្រង់ដោយគេហទំព័រសម្រស់ជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អ្នកគាំទ្រសម្រស់អន្តរជាតិ។ សំណើរបស់លោកក៏ទទួលបានការគាំទ្រ និងការអបអរសាទរជាច្រើនពីទស្សនិកជន បន្ទាប់ពីការប្រកួត Miss Universe 2025 មានរឿងរ៉ាវមិនចប់មិនចេះហើយ អំពីលទ្ធផលចុងក្រោយ។
កន្លងមក លោក Omar ត្រូវបានប្រកាសជាចៅក្រមផ្លូវការម្នាក់ក្នុងចំណោម ៨ រូប នៃការប្រកួតបវរកញ្ញាចក្រវាល ២០២៥ នៅយប់ផ្តាច់ព្រ័ត្រ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ១៨ ខែវិច្ឆិកា លោកបានប្រកាសលាលែងពីតំណែងជាចៅក្រមដោយសារតែខ្វះតម្លាភាពក្នុងការប្រកួត។
លោកថា គណៈវិនិច្ឆ័យដែលមិនបានគ្រោងទុក ត្រូវបានបង្កើតឡើងដើម្បីជ្រើសរើសអ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រកំពូលទាំង ៣០ ដោយគ្មានវត្តមានរបស់ចៅក្រមផ្លូវការទាំងប្រាំបីរូប រួមទាំងខ្លួនលោកផ្ទាល់ផងដែរ។ លោកក៏អះអាងថា គណៈវិនិច្ឆ័យក្រៅផ្លូវការរួមមានមនុស្សដែលមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយបេក្ខនារីបវរកញ្ញាចក្រវាលមួយចំនួន រួមទាំងអ្នកដែលទទួលខុសត្រូវក្នុងការរាប់សន្លឹកឆ្នោត និងគ្រប់គ្រងលទ្ធផលផងដែរ។
បន្ទាប់ពី Omar លាលែងពីតំណែង ចៅក្រមពីររូបផ្សេងទៀតក៏បានប្រកាសផងដែរថា ពួកគេនឹងមិនធ្វើការវិនិច្ឆ័យវគ្គផ្តាច់ព្រ័ត្រទេ៖ អតីតកីឡាករបាល់ទាត់ Claude Makélélé និង Camilla di Borbone delle Due Sicilie ដែលពីមុនត្រូវបានប្រកាសជាប្រធានគណៈវិនិច្ឆ័យ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
Fatima Bosch ឈ្នះមកុដ MU ទាំងដែលមានជម្លោះជាមួយ Nawat
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


