ព័ត៌មានជាតិ
ងាយទេ អ្នកចង់ប្តូរទីលំនៅក្នុងអត្តសញ្ញាណបណ្ណ ត្រូវភ្ជាប់តែឯកសារមួយប៉ុណ្ណោះ
លោក ហុង វណ្ណដេត អធិការរងទទួលផែនអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ប្រាប់កម្ពុជាថ្មីថា មិនពិបាកទេសម្រាប់អ្នកមានបំណងកែប្រែទីលំនៅក្នុងអត្តសញ្ញាណបណ្ណ។
បើតាមលោក ហុង វណ្ណដេត ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ ផ្លាស់ប្តូរទីលំនៅអចិន្ត្រៃយ៍ មករស់នៅរាជធានី-ខេត្តផ្សេង រយៈពេលវែង ហើយមានបំណងចង់កែប្រែទីលំនៅក្នុងអត្ថសញ្ញាណបណ្ណតាមទីលំនៅថ្មីនោះ គឺអាចផ្លាស់ប្តូរបាន ដោយគ្រាន់តែតម្រូវឲ្យភ្ជាប់អត្តសញ្ញាណបណ្ណដើម មកជាមួយនឹងឯកសារសៀវភៅស្នាក់នៅប៉ុណ្ណោះ ដើម្បីធ្វើជាឯកសារយោង។


សូមជម្រាបបន្ថែមដែរថា សម្រាប់អ្នកដែលដល់អាយុ ត្រូវធ្វើអត្តសញ្ញាណបណ្ណសញ្ជាត្តិខ្មែរ ពោលគឺគ្រប់អាយុ១៥ឆ្នាំ ត្រូវភ្ជាប់មកជាមួយ សេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅ។
ទន្ទឹមនឹងនេះ លោកបញ្ជាក់ថា ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ មិនមានពេលមកធ្វើ ដោយត្រូវបំពេញការងារ ឬប្រកបរបរចិញ្ចឹមជីវិតនៅក្រៅ តាំងពីព្រឹកទល់យប់ គឺអាចបញ្ជាក់ជាមួយភូមិឃុំរបស់ខ្លួនបាន។ លោកថា ក្រុមការងារទទួលបន្ទុកធ្វើអត្តសញ្ញាណបណ្ណ នឹងស្រង់ទិន្នន័យបងប្អូនប្រជាពលរដ្ឋ ពីភូមិឃុំរស់នៅរបស់ពលរដ្ឋផ្ទាល់។



ដោយឡែកសម្រាប់អ្នកកាន់អត្តសញ្ញាណបណ្ណហួសសុពលភាព ហើយចង់ធ្វើថ្មីដោយប្តូរឈ្មោះ ឬថ្ងៃខែឆ្នាំកំណើត គឺតម្រូវឲ្យទៅប្តូរនៅអគ្គស្នងការនគរបាល ឬតុលាការទៅតាមលក្ខខណ្ឌផ្សេងទៀត។



អធិការរងទទួលផែនអត្តសញ្ញាណកម្មរូបនេះ ក៏ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអ្នកកាន់អត្តសញ្ញាណបណ្ណហួសសុពលភាព និងអ្នកដែលគ្រប់អាយុ១៥ឆ្នាំ រូតរះធ្វើអត្តសញ្ញាណសញ្ជាតិខ្មែរ ឲ្យបានគ្រប់ៗគ្នា ព្រោះនេះជាកាតព្វកិច្ចពលរដ្ឋគ្រប់រូប៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


