ព័ត៌មានជាតិ
ចង់ដឹងទេ តើអេស៊ីលីដាម៉ូបាល App ថ្មីមានភាពអស្ចារ្យយ៉ាងណា?
ធនាគារ អេស៊ីលីដាភីអិលស៊ី បានអភិវឌ្ឍន៍នូវរូបរាងថ្មី អេស៊ីលីដាម៉ូបាល ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍របស់ខ្លួន ដែលជាធនាគារឌីជីថលឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។

រយៈពេលជាង២៩ ឆ្នាំហើយ ដែលធនាគារ អេស៊ីលីដា បន្តដំណើរទៅមុខឥតឈប់ឈរ ដោយប្តេជ្ញារួមគ្នាជាមួយអតិថិជនរបស់ខ្លួន ក្នុងការអភិវឌ្ឍប្រទេស និងកសាងធនាគារកម្ពុជាមួយនេះ មិនត្រឹមតែជាធនាគារថ្នាក់តំបន់ប៉ុណ្ណោះទេ តែក៏ជាធនាគារលំដាប់ថ្នាក់ពិភពលោក ដែលមានភាពរឹងមាំ និងវឌ្ឍនភាពប្រកបដោយចីរភាព។ ធនាគារ អេស៊ីលីដា តែងគិតពីអតិថិជន ហើយចង់ឲ្យអតិថិជន ទទួលជោគជ័យលើមុខជំនួញ។ ធនាគារខ្មែរមួយនេះ តែងប្រកាន់ខ្ជាប់នូវទស្សនៈអតិថិជនរីកចម្រើន ធនាគាររីកចម្រើន យើងរីកដុះដាល លូតលាស់ ជាមួយគ្នា។

ជាក់ស្តែងអេស៊ីលីដាម៉ូបាលថ្មីនេះ អតិថិជនអាចប្រើដោយមិនគិតថ្លៃ សេវាប្រចាំខែ ដកប្រាក់តាមម៉ាស៊ីនអេធីអឹម និងផ្ទេរប្រាក់ទូទាំងប្រទេស ដោយមិនអស់ថ្លៃសេវាថែមទៀត។ មិនត្រឹមតែអាចទូទាត់នៅក្នុងប្រទេសប៉ុណ្ណោះទេ អេស៊ីលីដាម៉ូបាល ក៏អាចធ្វើការទូទាត់នៅក្រៅប្រទេសបានទៀតផងពិសេសនៅប្រទេសថៃ។ អេស៊ីលីដាម៉ូបាល មាននិមិត្តរូបបក្សីសួគ៌ជាសម្គាល់ ហើយមាន ៣ពណ៌ ១-ពណ៌ស អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)២-ពណ៌ មាស គុណតម្លៃ និងគុណភាព ៣-ពណ៌ខៀវទឹកប៊ិក សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព រីឯពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។

ប៊ូតុងរចនាឡើងល្អឥតខ្ចោះសាកសមនឹងអតិថិជនឆ្លាតវៃប្រើប្រាស់លឿន រហ័ស មិនចាំយូរ ដូចជាបង់ថ្លៃទឹក-ភ្លើង បង់ថ្លៃសំរាម ទូទាត់វិក្កយបត្ររួម បញ្ចូលប្រាក់ក្នុងទូរសព្ទដៃ ផ្ទេរប្រាក់ ផ្សារអនឡាញ (ទិញទំនិញតាមអនឡាញ)ទូទាត់តាម QR ពិនិត្យមើលសមតុល្យគណនី ដាក់ប្រាក់បញ្ញើមានកាលកំណត់ថ្មី ដាក់ប្រាក់បញ្ញើមានកាលកំណត់ សំណើសុំឥណទាននិងដកប្រាក់តាម ATM ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងអាចផ្ទេរប្រាក់ ឬដាក់ប្រាក់ចូលគណនីវ៉លឡេតបានរហូតដល់ ៤០លានរៀល ឬ ១០០០០ដុល្លារ។ អតិថិជន ដែលមានអេស៊ីលីដាម៉ូបាលប្រៀបដូចមានធនាគារមួយ នៅក្នុងផ្ទះលោកអ្នកអីចឹងដែរ៕
អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ