សន្តិសុខសង្គម
ករណីបាត់ខ្លួនយុវជនម្នាក់លើខ្នងភ្នំគិរីរម្យ ត្រូវបានសមត្ថកិច្ចរកឃើញហើយ
ករណីបាត់ខ្លួនយុវជនម្នាក់ជាសមាជិកកីឡាករប្រណាំងកង់ នៅលើខ្នងភ្នំគិរីរម្យបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច នៃអធិការនគរបាលស្រុកភ្នំស្រួចបានរុករកប្រទះវិញ ដោយមិនមានគ្រោះថ្នាក់អ្វីឡើយ។
មន្ត្រីនគរបាលស្រុកភ្នំស្រួច បានប្រាប់ឱ្យដឹងថា យុវជនឈ្មោះ ណៃរ៉ា ប្រាសិដ្ឋ អាយុ ១៤ឆ្នាំ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ខណៈពេលដែលកំពុងប្រណាំងកង់ នៅចំណុចប៉េសេស្ថិតក្នុងភូមិថ្មី (ឧទ្យានជាតិគិរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចរកឃើញហើយនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ។

អធិការនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៥:០០នាទី សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ ស្រី សូម៉ាលី ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថាកូនប្រុសរបស់គាត់ឈ្មោះ ណៃរ៉ា ប្រាសិដ្ឋ អាយុ ១៤ឆ្នាំ រស់នៅក្នុងបន្ទុក ជាបេក្ខជនប្រណាំងកង់ បានបាត់ខ្លួន ខណៈពេលដែលកំពុងប្រណាំងកង់ នៅចំណុចប៉េសេស្ថិតក្នុងភូមិថ្មី (ឧទ្យានជាតិគិរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពបន្តទៀតថា ក្រោយពីទទួលបានបណ្តឹងពីអាណាព្យាបាល ក្នុងករណីខាងលើសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីរុករកជនរងគ្រោះ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ។ ប៉ូលិសបញ្ជាក់ថា ក្នុងប្រតិបត្តិការស្វែងរកយុវជនឈ្មោះ ណៃរ៉ា ប្រាសិដ្ឋ ជាកីឡាករប្រណាំងកង់ ដែលបាត់ខ្លួនលើខ្នងភ្នំគិរីរម្យពេញមួយយប់លុះដល់ព្រឹកថ្ងៃទី១៨ ខែធ្នូក៏ប្រទះឃើញនៅម្តុំតំបន់យាយម៉ៅពេជ្រនិល ដោយមិនមានគ្រោះថ្នាក់អ្វីឡើយ និងកំពុងនាំមកកាន់អធិការដ្ឋានដើម្បីសាកសួរព័ត៌មានបន្ថែម។
នៅក្នុងដំណើរបាត់ខ្លួននេះ យុវជន ណៃរ៉ា ប្រាសិដ្ឋ បានរៀបរាប់ប្រាប់សមត្ថកិច្ច នៅលើរថយន្ត ពេលដែលកំពុងធ្វើដំណើរត្រឡប់មកវិញថា នៅពេលប្រកូតកង់របស់គេ ខូចច្រវ៉ាក់ក៏ឈប់ឱ្យក្រុមការងារប្រចាំការគោលដៅជួយជួសជុល រួចក៏បន្តដំណើរទៅមុខ ដល់ផ្លូវបំបែកជាពីរ ក៏វង្វេងផ្លូវ។ ប្រាសិដ្ឋ បានរៀបរាប់ទៀតថា ក្រោយវង្វេងផ្លូវ រូបគេក៏បានបន្តដំណើរឆ្ងាយទៅៗ ឆ្លងកាត់ជ្រោះចំនួន ៥ ដោយមិនមានអាហារសម្រាប់បរិភោគពេញមួយយប់។ ទម្រាំសមត្ថកិច្ចរកឃើញ ប្រាសិដ្ឋ បានបោះបង់កង់របស់គេចោល នៅកណ្តាលព្រៃ ដោយមិនចាំទីតាំងនោះទេ។ ទោះយ៉ាងណា រហូតមកដល់ពេលនេះ កីឡាករ ណៃរ៉ា ប្រាសិដ្ឋ មានសុវត្ថិភាពហើយ៕
អត្ថបទ៖ ភួង រដ្ឋា




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


